ម្នាលភិក្ខុ បុគ្គលណា ឃើញនូវទោសតាមទោស ហើយសំដែង ដោយសមគួរតាមធម៌ហើយ ដល់នូវការសង្រួមតទៅ នេះ ជាសេចក្តីចម្រើន របស់បុគ្គលនោះ ក្នុងអរិយវិន័យ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរបាននូវឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគ។ ម្នាលភិក្ខុ ចុះបាត្រ និងចីវររបស់អ្នក មានគ្រប់គ្រាន់ហើយឬ។ បពិត្រព្រះអង្គដ៏ចំរើន បាត្រ និងចីវររបស់ខ្ញុំព្រះអង្គ មិនទាន់មានគ្រប់គ្រាន់ទេ។ ម្នាលភិក្ខុ ព្រះតថាគតទាំងឡាយ មិនដែលឲ្យឧបសម្បទា ដល់កុលបុត្ត ដែលមានបាត្រ និងចីវរមិនគ្រប់គ្រាន់ទេ។
[១៧១] គ្រានោះឯង បុក្កុសាតិមានអាយុ ត្រេកអរ រីករាយនឹងភាសិតរបស់ព្រះមានព្រះភាគ ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ហើយធ្វើប្រទក្សិណ ចៀសចេញទៅកាន់ទី ស្វែងរកបាត្រនិងចីវរ។ គ្រាកាលដែលបុក្កុសាតិមានអាយុ កំពុងត្រាច់ទៅកាន់ទីស្វែងរកបាត្រ និងចីវរ មេគោក៏មកបុះផ្តាច់ជីវិតទៅ។ គ្រានោះឯង ភិក្ខុច្រើនរូប នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។