ម្នាល​អាវុសោ​ ​ចុះ​អ្នកចាំ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​ ​ដែល​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ឬទេ​។​ ​បពិត្រ​ភិក្ខុ​ ​ខ្ញុំ​ព្រះករុណា​ ​ក៏​មិន​ចាំ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​ ​ដែល​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ដែរ​ ​បពិត្រ​ភិក្ខុ​ ​ចុះលោក​ចាំ​គាថា​ ​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ឬទេ​។​ ​ម្នាល​អាវុសោ​ ​អាត្មា​មិន​ចាំ​គាថា​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ទេ​ ​ម្នាល​អាវុសោ​ ​ចុះ​អ្នកចាំ​គាថា​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ឬទេ​។​ ​បពិត្រ​ភិក្ខុ​ ​ខ្ញុំ​ព្រះករុណា​ ​ក៏​មិន​ចាំ​គាថា​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ដែរ​ ​បពិត្រ​ភិក្ខុ​ ​ចូរ​លោក​រៀន​ ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ ​បពិត្រ​ភិក្ខុ​ ​ចូរ​លោក​ទន្ទេញ​ ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​ ​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ ​បពិត្រ​ភិក្ខុ​ ​ចូរ​លោក​ចាំទុក​ ​នូវ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​ ​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ ​បពិត្រ​ភិក្ខុ​ ​ព្រោះ​ឧទ្ទេស​ ​និង​វិភង្គ​ ​របស់​បុគ្គល​មាន​រាត្រី​មួយ​ដ៏​ចម្រើន​ ​ជា​ធម៌​ប្រកបដោយ​ប្រយោជន៍​ ​ហើយ​ជា​ខាងដើម​ ​នៃ​មគ្គ​ព្រហ្មចារ្យ​។​ ​ទេវតា​នោះ​ ​បាន​ពោល​ពាក្យ​នេះ​ ​លុះ​ពោល​ពាក្យ​នេះ​ហើយ​ ​ក៏​បាត់​ក្នុង​ទីនោះ​ទៅ​។​
 [​២៥​]​ ​គ្រានោះ​ឯង​ ​ព្រះ​សមិទ្ធិ​មាន​អាយុ​ ​លុះ​កន្លង​រាត្រី​នោះ​ហើយ​ ​ក៏​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ ​ចំពោះ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​
ថយ | ទំព័រទី ២០ | បន្ទាប់