​[​១៧៦​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ទុក្ខអរិយសច្ច​ ​តើ​ដូចម្តេច​។​ ​ជាតិទុក្ខ១​ ​ជរាទុក្ខ១​ ​មរណទុក្ខ១​ ​សោក​ទុក្ខ១​ ​បរិទេវ​ទុក្ខ១​ ​ទុក្ខ​ទុក្ខ១​ ​ទោមនស្ស​ទុក្ខ១​ ​ឧបាយាស​ទុក្ខ១​ ​យម្បិ​ច្ឆំ​ ​ន​ ​លភ​តិ​ ​តម្បិ​ទុក្ខ១​ ​ដោយ​បំប្រួញ​ ​បញ្ចុ​បា​ទា​នក្ខន្ធ​ ​ឈ្មោះថា​ទុក្ខ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ជាតិ​ ​តើ​ដូចម្តេច​ ​ការ​កើត​ ​ការ​កើត​ព្រម​ ​ការ​ចុះ​កាន់​គភ៌​ ​ការប្រព្រឹត្ត​ទៅ​មិន​ដាច់​ ​ការ​វិលត្រឡប់​ ​ការ​កើត​ប្រាកដ​នៃ​ខន្ធ​ ​និង​ការបាន​ចំពោះ​ ​នូវ​អាយតនៈ​ណា​ ​របស់​ពួក​សត្វ​នោះ​ៗ​ ​ក្នុង​សត្ត​និ​កាយ​នោះ​ៗ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ជាតិ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ជរា​ ​តើ​ដូចម្តេច​ ​សេចក្តី​ចាស់​ ​ភាព​គ្រាំគ្រា​ ​ធ្មេញ​បាក់​ ​សក់ស្កូវ​ ​ស្បែក​ជ្រួញជ្រីវ​យុរយារ​ ​ការ​ថយ​អាយុ​ ​ការ​ចាស់​ជោរ​ ​នៃ​ឥន្ទ្រិយ​ណា​ ​របស់​ពួក​សត្វ​នោះ​ៗ​ ​ក្នុង​សត្ត​និ​កាយ​នោះ​ៗ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ជរា​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មរណៈ​ ​តើ​ដូចម្តេច​ ​ការ​ច្យុតិ​ ​ការ​ឃ្លាតចាក​សត្ត​និ​កាយ​នោះ​ៗ​ ​ការ​បែកធ្លាយ​ ​ការបាត់បង់​ ​សេចក្តី​ស្លាប់​ ​មរណៈ​ ​កាលកិរិយា​ ​ការ​បែកធ្លាយ​ខន្ធ​ ​ការ​ដាក់ចុះ​ ​នូវ​សាកសព​ ​ការ​ផ្តាច់​បង់​នូវ​ជីវិតិន្ទ្រិយ​ណា​ ​របស់​ពួក​សត្វ​នោះ​ៗ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ហៅថា​ ​មរណៈ​។​ ​
ថយ | ទំព័រទី ២០៥ | បន្ទាប់