​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ការងារ​ត្រូវ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ការ​ចិញ្ចឹមជីវិត​ត្រូវ​ ​តើ​ដូចម្តេច​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​អរិយសាវ័ក​ ​ក្នុង​សាសនា​នេះ​ ​លះបង់​នូវ​ការ​ចិញ្ចឹមជីវិត​ខុស​ ​ហើយ​សម្រេច​ជីវិត​ដោយ​ការ​ចិញ្ចឹមជីវិត​ត្រូវ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ការ​ចិញ្ចឹមជីវិត​ត្រូវ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្យាយាម​ត្រូវ​ ​តើ​ដូចម្តេច​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើតឡើង​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តំ​កល់​ចិត្ត​ ​ដើម្បី​ញុំាង​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ​ ​ដែល​មិនទាន់​កើត​ ​មិន​ឲ្យ​កើតឡើង​បាន​ ​ញុំាំង​ឆន្ទៈ​ឲ្យ​កើតឡើង​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តំ​កល់​ចិត្ត​ ​ដើម្បី​លះបង់​នូវ​អកុសលធម៌​ដ៏​លាមក​ទាំងឡាយ​ ​ដែល​កើតឡើង​ហើយ​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើតឡើង​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តំ​កល់​ចិត្ត​ ​ដើម្បី​ញុំាង​កុសលធម៌​ទាំងឡាយ​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​ ​ញុំាំង​ឆន្ទៈ​ឲ្យ​កើតឡើង​ ​ប្រឹងប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ទុក​ ​តំ​កល់​ចិត្ត​ ​ដើម្បី​ញុំាង​កុសលធម៌​ទាំងឡាយ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យបាន​ឋិតថេរ​នៅ​ ​មិន​ឲ្យ​វិនាស​ទៅវិញ​ ​ឲ្យបាន​ចម្រើន​ធំ​ទូលាយ​ ​ឲ្យ​កើត​បរិបូណ៌​
ថយ | ទំព័រទី ២១១ | បន្ទាប់