​(​បាន​ដល់​)​ ​នូវ​តតិយជ្ឈាន​.​.​.​ ​បាន​ដល់​នូវ​ចតុត្ថជ្ឈាន​ ​សម្រេចសម្រាន្ត​នៅ​ ​គ្រប់​ឥរិយាបថ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ហៅថា​ ​កា​រតំ​កល់​ចិត្ត​ត្រូវ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​។​
 [​១៨០​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ធម្មចក្រ​ដ៏​ប្រសើរ​ ​ដែល​ព្រះ​តថាគត​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ឲ្យ​ប្រព្រឹត្តទៅ​ ​ក្នុង​ឥសិបតន​មិគទាយវ័ន​ ​ទៀប​ក្រុង​ពារាណសី​ ​ជា​ធម្មចក្រ​ ​ដែល​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ទេវតា​ក្តី​ ​មារ​ក្តី​ ​ព្រហ្ម​ក្តី​ ​នរណា​មួយ​ក្តី​ ​ក្នុង​លោក​ ​មិន​អាច​ធ្វើ​បដិ​វត្តិ​បាន​ ​គឺ​ការ​ប្រាប់​ ​ការសំដែង​ ​ការ​បញ្ជាក់​ ​ការតែងតាំង​ ​ការ​បើក​ ​ការ​វែកញែក​ ​និង​ការ​ធ្វើឲ្យ​ងាយ​ ​នូវ​អរិយសច្ច​ ​ទាំង៤នេះឯង​។​ ​លុះ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​សំដែង​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មានចិត្ត​ត្រេកអរ​ ​រីករាយ​ ​នឹង​ភាសិត​របស់​ព្រះ​សារីបុត្ត​មាន​អាយុ​។​

​ចប់​ ​សច្ច​វិភង្គ​សូត្រ​ ​ទី១១​។​

ថយ | ទំព័រទី ២១៣ | បន្ទាប់