តថាគត ក៏ឈ្មោះថា ព្រះនាងបានបូជាហើយផង ទាំងសង្ឃ ក៏ឈ្មោះថា ព្រះនាងបានបូជាហើយដែរ។ ព្រះនាងមហាបជាបតិគោតមី ក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈ៣ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សំពត់ថ្មី ១គូនេះ ខ្ញុំម្ចាស់រវៃខ្លួនឯង ត្បាញខ្លួនឯង ឧទ្ទិសចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អាស្រ័យនូវសេចក្តីអនុគ្រោះ ចំពោះខ្ញុំម្ចាស់ ហើយទទួលយកនូវសំពត់នោះ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូល នឹងព្រះនាងមហាបជាបតិគោតមី អស់វារៈ៣ដង ដូច្នេះថា បពិត្រព្រះនាងគោតមី សូមព្រះនាងប្រគេនសង្ឃវិញចុះ កាលបើព្រះនាងប្រគេនសង្ឃហើយ តថាគត ក៏ឈ្មោះថា ព្រះនាងបានបូជាហើយផង ទាំងសង្ឃ ក៏ឈ្មោះថា ព្រះនាងបានបូជាហើយដែរ។