​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​អាស្រ័យ​នូវ​ព្រះមានព្រះភាគ​ ​ទើប​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះពុទ្ធ​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះធម៌​ ​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​មិន​កម្រើក​ ​ក្នុង​ព្រះសង្ឃ​ ​ប្រកបដោយ​សីល​ទាំងឡាយ​ ​ដែល​ជាទី​ត្រេកអរ​ ​នៃ​ព្រះ​អរិយបុគ្គល​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​អាស្រ័យ​នូវ​ព្រះមានព្រះភាគ​ ​ទើប​ជា​អ្នក​អស់​សង្ស័យ​ក្នុង​ទុក្ខ​ ​អស់​សង្ស័យ​ក្នុង​ហេតុ​ឲ្យ​កើតទុក្ខ​ ​អស់​សង្ស័យ​ ​ក្នុង​ធម៌​រំលត់ទុក្ខ​ ​អស់​សង្ស័យ​ ​ក្នុង​សេចក្តី​ប្រតិបត្តិ​ទៅកាន់​ទី​រំលត់ទុក្ខ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម្បី​ព្រះមានព្រះភាគ​ ​ក៏​មាន​ឧបការៈ​ច្រើន​ ​ដល់​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ដែរ​។​
 [​១៨៤​]​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា​ ​អើ​យ៉ាងហ្នឹងហើយ​អានន្ទ​ ​អើ​យ៉ាងហ្នឹងហើយ​ ​អានន្ទ​ ​ម្នាល​អានន្ទ​ ​បុគ្គល​អាស្រ័យ​បុគ្គល​ណា​ ​ទើបបាន​ដល់​ព្រះពុទ្ធ​ ​ជាទី​ពឹង​ ​បាន​ដល់​ព្រះធម៌​ ​ជាទី​ពឹង​ ​បាន​ដល់​ព្រះសង្ឃ​ ​ជាទី​ពឹង​ ​ម្នាល​អានន្ទ​ ​តថាគត​ ​មិន​សំដែង​នូវ​ការថ្វាយបង្គំ​ ​ការ​ក្រោក​ទទួល​ ​អញ្ជលិកម្ម​ ​សាមីចិកម្ម​ ​និង​ការ​ឲ្យ​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​ភេសជ្ជ​បរិក្ខារ​ ​ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ​ ​ថា​ជា​កម្ម​ ​ដែល​បុគ្គល​នេះ​ ​តបស្នង​ដល់​បុគ្គល​នេះ​ ​បាន​ដោយ​ល្អ​ឡើយ​។​ ​
ថយ | ទំព័រទី ២១៨ | បន្ទាប់