​ប្រកបដោយ​សេចក្តី​ជ្រះថ្លា​ ​មិន​កម្រើក​ក្នុង​ព្រះសង្ឃ​ ​ប្រកបដោយ​សីល​ទាំងឡាយ​ ​ជាទី​ត្រេកអរ​ ​នៃ​ព្រះ​អរិយបុគ្គល​ ​ម្នាល​អានន្ទ​ ​តថាគត​ ​មិន​សំដែង​នូវ​ការថ្វាយបង្គំ​ ​ការ​ក្រោក​ទទួល​ ​អញ្ជលិកម្ម​ ​សាមីចិកម្ម​ ​និង​ការ​ឲ្យ​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​ភេសជ្ជ​បរិក្ខារ​ ​ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ​ ​ថា​ជា​កម្ម​ ​ដែល​បុគ្គល​នេះ​ ​តបស្នង​ដល់​បុគ្គល​នេះ​ ​បាន​ដោយ​ល្អ​ឡើយ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​បុគ្គល​ ​អាស្រ័យ​នូវ​បុគ្គល​ណា​ ​ហើយ​ជា​អ្នក​អស់​សង្ស័យ​ក្នុង​ទុក្ខ​ ​អស់​សង្ស័យ​ក្នុង​ហេតុ​ឲ្យ​កើតទុក្ខ​ ​អស់​សង្ស័យ​ក្នុង​ធម៌​រំលត់ទុក្ខ​ ​អស់​សង្ស័យ​ក្នុង​សេចក្តី​ប្រតិបត្តិ​ទៅកាន់​ធម៌​រំលត់ទុក្ខ​ ​ម្នាល​អានន្ទ​ ​តថាគត​មិន​សំដែង​ ​នូវ​ការថ្វាយបង្គំ​ ​ការ​ក្រោក​ទទួល​ ​អញ្ជលិកម្ម​ ​សាមីចិកម្ម​ ​និង​ការ​ឲ្យ​នូវ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​និង​ភេសជ្ជ​បរិក្ខារ​ ​ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ​ ​ថា​ជា​កម្ម​ ​ដែល​បុគ្គល​នេះ​ ​តបស្នង​ដល់​បុគ្គល​នេះ​ ​បាន​ដោយ​ល្អ​ឡើយ​។​ ​
 [​១៨៥​]​ ​ម្នាល​អានន្ទ​ ​បា​ដិ​បុគ្គ​លិកា​ទក្ខិណា​ ​(​ទាន​ដែល​ឲ្យ​ចំពោះ​បុគ្គល​)​ ​នេះ​ ​មាន១៤យ៉ាង​។​ ​បុគ្គល​ឲ្យ​ទាន​ចំពោះ​ព្រះ​តថាគត​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​នេះ​ជា​បា​ដិ​បុគ្គ​លិកា​ទក្ខិណា​ ​ទី១​។​
ថយ | ទំព័រទី ២២០ | បន្ទាប់