​ឲ្យ​ទាន​ចំពោះ​បុគ្គល​អ្នកប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោតាបត្តិផល​(​១​)​ ​នេះ​ជា​បា​ដិ​បុគ្គ​លិកា​ទក្ខិណា​ ​ទី១០​។​ ​ឲ្យ​ទាន​ចំពោះ​អ្នកបួស​ ​ជា​ខាងក្រៅ​ ​(​ពុទ្ធសាសនា​)​ ​ដែល​ប្រាសចាក​តម្រេក​ក្នុង​កាម​(​២​)​ ​ទាំងឡាយ​ ​នេះ​ជា​បា​ដិ​បុគ្គ​លិកា​ទក្ខិណា​ ​ទី១១​។​ ​ឲ្យ​ទាន​ចំពោះ​បុថុជ្ជន​ ​មាន​សីល​ ​នេះ​ជា​បា​ដិ​បុគ្គ​លិកា​ទក្ខិណា​ ​ទី១២​។​ ​ឲ្យ​ទាន​ចំពោះ​បុថុជ្ជន​ទ្រុស្តសីល​ ​នេះ​ជា​បា​ដិ​បុគ្គ​លិកា​ទក្ខិណា​ ​ទី១៣​។​ ​ឲ្យ​ទាន​ចំពោះ​សត្វតិរច្ឆាន​ ​នេះ​ជា​បា​ដិ​បុគ្គ​លិកា​ទក្ខិណា​ ​ទី១៤​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​សូម្បី​ឧបាសក​ ​ដល់​សរណគមន៍៣ក្តី​ ​កាន់សីល៥ក្តី​ ​សីល១០ក្តី​ ​សាមណេរ​ ​ឬ​ភិក្ខុ​ដែល​ទើបនឹង​បួស​បាន១ថ្ងៃ​ក្តី​ ​ភិក្ខុ​មាន​វត្ត​ប្រតិបត្តិ​ ​ដែល​បួស​យូរហើយ​ក្តី​ ​ភិក្ខុ​ទ្រទ្រង់​វិបស្សនា​ក្តី​ ​ទាំងអស់​នេះ​ ​ឈ្មោះថា​ប្រតិបត្តិ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោតាបត្តិផល​។​ ​តែ​បុគ្គល​ឲ្យ​ទាន​ចំពោះ​បុគ្គល​ទាំងអម្បាល​នេះ​ ​បានផល​ច្រើនជាង​គ្នា​ជាលំដាប់​។​ ​(​២​)​ ​សំដៅ​ពួក​អ្នកជា​កម្ម​វាទី​ ​កិរិយាវាទី​ ​ដែល​បាន​អភិញ្ញា​ជា​លោកិយ​ទាំង៥​។​
ថយ | ទំព័រទី ២២២ | បន្ទាប់