ស​ឡាយ​ត​នវ​គ្គ​
​អនាថ​បិ​ណ្ឌិ​កោ​វាទ​សូត្រ​ ​ទី១​


 ​[​១៩៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​គហបតី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​អនាថបិណ្ឌិក​គហបតី​ ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​មាន​ជម្ងឺធ្ងន់​។​ ​គ្រានោះ​ ​អនាថបិណ្ឌិក​គហបតី​ ​ហៅ​បុរស​ម្នាក់​មក​ថា​ ​នែ​បុរស​ដ៏​ចម្រើន​ ​អ្នកឯង​ចូរ​មក​អាយ​ ​ចូរ​អ្នក​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​អ្នក​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះមានព្រះភាគ​ ​ដោ​យសិរ្សៈ​ ​តាម​ពាក្យ​របស់​យើង​ ​រួចហើយ​ ​ចូរ​ក្រាបបង្គំទូល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អនាថបិណ្ឌិក​គហបតី​ ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​មាន​ជម្ងឺធ្ងន់​ ​គាត់​ក្រាប​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះមានព្រះភាគ​ ​ដោ​យសិរ្សៈ​ ​រួចហើយ​ ​ចូរ​អ្នក​ទៅ​គាល់​ព្រះ​សារីបុត្ត​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​អ្នក​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះ​សារីបុត្ត​មាន​អាយុ​ ​តាម​ពាក្យ​របស់​យើង​ ​រួចហើយ​ ​ចូរ​អ្នក​ទូល​យ៉ាងនេះ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចម្រើន​ ​អនាថបិណ្ឌិក​គហបតី​ ​
ថយ | ទំព័រទី ២៣២ | បន្ទាប់