​មាន​ជម្ងឺធ្ងន់​ ​គាត់​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ដោ​យសិរ្សៈ​ ​ហើយ​បុរស​នោះ​ ​ក៏​ទូល​យ៉ាងនេះ​ថា​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះករុណា​សូម​អង្វរ​ ​សូម​ព្រះ​សារីបុត្ត​មាន​អាយុ​ ​អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ​ ​ចូល​ទៅកាន់​ផ្ទះ​របស់​អនាថបិណ្ឌិក​គហបតី​ ​(​ឲ្យ​ទាន​)​។​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ក៏​ទទួល​និមន្ត​ដោយ​តុណ្ហីភាព​។​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់ដោយ​បាត្រ​ ​និង​ចីវរ​ ​មាន​ព្រះ​អានន្ទ​មាន​អាយុ​ ​ជា​បច្ឆាសមណៈ​ ​ក៏​ចូល​ទៅកាន់​ផ្ទះ​ ​របស់​អនាថបិណ្ឌិក​គហបតី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​គង់​លើ​អាសនៈ​ដែលគេ​ក្រាល​ប្រគេន​។​
 [​១៩៧​]​ ​លុះ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​គង់​រួចហើយ​ ​ក៏​មាន​ថេរ​វាចា​នឹង​អនាថបិណ្ឌិក​គហបតី​ ​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ ​សរីរយន្ត​អ្នក​ល្មម​អត់ធន់​បាន​ដែរ​ឬ​ ​ល្មម​ឲ្យ​ប្រព្រឹត្តទៅ​បាន​ដែរ​ឬ​ ​ទុក្ខវេទនា​បាន​ស្រាក​ស្រាន្ត​ ​មិន​ចម្រើនឡើង​ទេ​ឬ​ ​ការ​ធូរ​ថយ​រមែង​ប្រាកដ​ ​ឯ​ការ​ចម្រើនឡើង​ ​រមែង​មិន​ប្រាកដ​ទេ​ឬ​។​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចម្រើន​ ​ខ្ញុំ​អត់ធន់​មិនបានទេ​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់