​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​នូវ​កាយ​ ​ទាំង​វិញ្ញាណ​ ​ដែល​អាស្រ័យ​កាយ​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​នូវ​ចិត្ត​ ​ទាំង​វិញ្ញាណ​ ​ដែល​អាស្រ័យ​ចិត្ត​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​ ​យ៉ាងនេះ​ចុះ​។​ ​
 [​២០៣​]​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​នូវ​រូប​ ​ទាំង​វិញ្ញាណ​ ​ដែល​អាស្រ័យ​រូប​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​ ​ម្នាល​គហបតី​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកាន់​នូវ​សំឡេង​.​.​.​ ​នឹង​មិន​ប្រកាន់​នូវ​ក្លិន​.​.​.​ ​នឹង​មិន​ប្រកាន់​នូវ​រស​.​.​.​ ​នឹង​មិន​ប្រកាន់​នូវ​ផ្សព្វ​.​.​.​ ​នឹង​មិន​ប្រកាន់​នូវ​ធម្មារម្មណ៍​ ​ទាំង​វិញ្ញាណ​ ​ដែល​អាស្រ័យ​ធម្មារម្មណ៍​ ​របស់​អាត្មាអញ​ ​ក៏​នឹង​មិន​មាន​ឡើយ​ ​ម្នាល​គហបតី​ ​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​ ​
ថយ | ទំព័រទី ២៣៨ | បន្ទាប់