​[​២១២​]​ ​កាលដែល​ព្រះ​សារីបុត្ត​មាន​ថេរ​វាចា​ ​យ៉ាងនេះ​ហើយ​ ​អនាថបិណ្ឌិក​គហបតី​ ​យំ​សម្រក់​ទឹកភ្នែក​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​មាន​ថេរ​វាចា​នឹង​អនាថបិណ្ឌិក​គហបតី​ ​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ ​អ្នក​ជាប់​នៅក្នុង​ទ្រព្យសម្បត្តិ​ឬ​ ​ម្នាល​គហបតី​ ​អ្នក​លិច​នៅក្នុង​ទ្រព្យសម្បត្តិ​ឬ​។​ ​អនាថបិណ្ឌិក​គហបតី​ឆ្លើយ​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចម្រើន​ ​ខ្ញុំ​មិន​ជាប់​ ​មិន​លិច​នៅក្នុង​ទ្រព្យសម្បត្តិ​ទេ​ ​តែថា​ខ្ញុំ​ព្រះករុណា​ ​ដែល​ចូល​ទៅ​អង្គុយ​ជិត​ព្រះ​សាស្តា​ ​អស់​កាលយូរ​ហើយ​ផង​ ​ចូល​ទៅ​អង្គុយ​ជិត​ពួក​ភិក្ខុ​ ​ជា​អ្នក​ចម្រើន​ចិត្ត​ ​អស់​កាលយូរ​ហើយ​ផង​ ​ក៏​ខ្ញុំ​ព្រះករុណា​ ​មិនដែល​បាន​ស្តាប់​ធម្មី​កថា​ ​មាន​សភាព​ដូច្នេះ​ឡើយ​។​ ​ម្នាល​គហបតី​ ​ធម្មី​កថា​មាន​សភាព​ដូច្នេះ​ ​តែង​មិន​ច្បាស់ប្រាកដ​ ​ដល់​ពួក​គ្រហស្ថ​អ្នក​ស្លៀ​កស​ទេ​ ​ម្នាល​គហបតី​ ​ឯ​ធម្មី​កថា​មាន​សភាព​ដូច្នេះ​ ​រមែង​ច្បាស់ប្រាកដ​ដល់​ពួក​បព្វជិត​ ​(​តែប៉ុណ្ណោះ​)​។​ ​បពិត្រ​ព្រះ​សារីបុត្ត​ដ៏​ចម្រើន​ ​បើ​ដូច្នោះ​ ​ធម្មី​កថា​មាន​សភាព​ដូច្នេះ​ ​សូមឲ្យ​បាន​ច្បាស់ប្រាកដ​ ​ដល់​ពួក​គ្រហស្ថ​អ្នក​ស្លៀ​កស​ផង​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ព្រោះថា​ ​មាន​ពួក​កុលបុត្ត​ ​ដែល​ប្រកបដោយ​ជាតិ​ ​ជា​អ្នក​មាន​ធុ​លី​តិច​ក្នុង​ភ្នែក​ ​ជា​អ្នកដឹង​ច្បាស់​នូវ​ធម៌​ ​ព្រោះតែ​មិនបាន​ស្តាប់ធម៌​ ​មុខ​ជា​នឹង​សាបសូន្យ​ចាក​ធម៌​មិនខាន​។​ ​
ថយ | ទំព័រទី ២៤៤ | បន្ទាប់