​ម្នាល​អាវុសោ​ឆ​ន្នៈ​ ​ក្នុង​ជិវ្ហា​ ​ក្នុង​ជិវ្ហា​វិញ្ញាណ​.​.​.​ ​ម្នាល​អាវុសោ​ឆ​ន្នៈ​ ​ក្នុង​កាយ​ ​ក្នុង​កាយវិញ្ញាណ​.​.​.​ ​ម្នាល​អាវុសោ​ឆ​ន្នៈ​ ​អ្នក​ឃើញ​ដូចម្តេច​ ​ដឹង​ដូចម្តេច​ ​ក្នុង​មនោ​ ​ក្នុង​មនោវិញ្ញាណ​ ​និង​ក្នុង​ពួក​ធម៌​ ​ដែល​គប្បី​ដឹង​ ​ដោយ​មនោវិញ្ញាណ​ ​ទើប​ពិចារណា​ឃើញ​នូវ​មនោ​ ​នូវ​មនោវិញ្ញាណ​ ​និង​ពួក​ធម៌​ ​ដែល​គប្បី​ដឹង​ដោយ​មនោវិញ្ញាណ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ទេ​។​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ខ្ញុំ​ឃើញ​នូវ​សេចក្តី​រលត់​ ​ដឹង​នូវ​សេចក្តី​រលត់​ ​ក្នុង​ចក្ខុ​ ​ក្នុង​ចក្ខុវិញ្ញាណ​ ​និង​ក្នុង​ពួក​ធម៌​ ​ដែល​គប្បី​ដឹង​ដោយ​ចក្ខុវិញ្ញាណ​ ​បើ​ពិចារណា​ឃើញ​នូវ​ចក្ខុ​ ​នូវ​ចក្ខុវិញ្ញាណ​ ​និង​ពួក​ធម៌​ ​ដែល​គប្បី​ដឹង​ ​ដោយ​ចក្ខុវិញ្ញាណ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​អញ​ទេ​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ក្នុង​សោតៈ​ ​ក្នុង​សោតវិញ្ញាណ​.​.​.​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ក្នុង​ឃានៈ​ ​ក្នុង​ឃានវិញ្ញាណ​.​.​.​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ក្នុង​ជិវ្ហា​ ​ក្នុង​ជិវ្ហា​វិញ្ញាណ​.​.​.​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ក្នុង​កាយ​ ​ក្នុង​កាយវិញ្ញាណ​.​.​.​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​ខ្ញុំ​ឃើញ​នូវ​សេចក្តី​រលត់​ ​ដឹង​នូវ​សេចក្តី​រលត់​ ​ក្នុង​មនោ​ ​ក្នុង​មនោវិញ្ញាណ​ ​និង​ក្នុង​ពួក​ធម៌​ ​ដែល​គប្បី​ដឹង​ ​ដោយ​មនោវិញ្ញាណ​
ថយ | ទំព័រទី ២៥៧ | បន្ទាប់