​ឋិតថេរ​ ​មិន​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ម្នាលនាង​ទាំងឡាយ​ ​ជន​នោះ​ឈ្មោះថា​ ​និយាយត្រឹមត្រូវ​ដែរ​ឬ​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចម្រើន​ ​ការ​និយាយ​នុ៎ះ​ ​មិន​ត្រូវ​ទេ​។​ ​ការ​និយាយ​នោះ​ ​មិន​ត្រូវ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ព្រោះថា​ ​វេទនា​ដែល​កើត​ ​អំពី​អាយតនៈ​ខាង​ក្រៅ​នោះ​ៗ​ ​តែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​បច្ច័យ​ ​ដែល​កើតអំពី​អាយតនៈ​ខាង​ក្រៅ​នោះ​ៗ​ ​វេទនា​ ​ដែល​កើត​ ​អំពី​អាយតនៈ​ខាង​ក្រៅ​នោះ​ៗ​ ​រលត់​ទៅវិញ​ ​ព្រោះ​រលត់​បច្ច័យ​ ​ដែល​កើតអំពី​អាយតនៈ​ខាង​ក្រៅ​នោះ​ៗ​។​ ​ម្នាលនាង​ទាំងឡាយ​ ​ប្រពៃ​ណាស់​ ​ម្នាលនាង​ទាំងឡាយ​ ​សេចក្តី​នុ៎ះ​ ​អរិយសាវ័ក​ ​ក៏​ឃើញ​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនោះ​ដែរ​។​
 [​២៥១​]​ ​ម្នាលនាង​ទាំងឡាយ​ ​ប្រៀប​ដូចជា​បុរស​អ្នកសម្លាប់​គោ​ ​ឬ​កូនសិស្ស​អ្នកសម្លាប់​គោ​ ​ដែល​ប្រសប់​ ​សម្លាប់​នូវ​មេគោ​ ​ហើយ​ពន្លះ​នូវ​មេគោ​ ​ដោយ​កាំបិត​សម្រាប់​អារ​គោ​ដ៏​មុត​ ​មិន​ឲ្យ​ខូច​សាច់​ខាងក្នុង​ ​មិន​ឲ្យ​ខូច​ស្បែក​ខាងក្រៅ​ ​បណ្តា​វត្ថុ​ទាំងនោះ​ ​វត្ថុ​ណាៗ​ ​គឺ​សាច់​វាវ​ ​ខាងក្នុង​ក្តី​ ​សរសៃ​ខាងក្នុង​ក្តី​ ​ចំណង​ខាងក្នុង​ក្តី​ ​ក៏​អារ​ពន្លះ​កាត់​យក​វត្ថុ​នោះ​ៗ​ ​ដោយ​កាំបិត​សម្រាប់​អារ​គោ​ដ៏​មុត​ ​លុះ​អារ​ពន្លះ​កាត់​រួចហើយ​ ​ក៏​បក​យក​ស្បែក​ខាងក្រៅ​ ​មក​គ្រប​មេគោ​ ​ដោយ​ស្បែក​នោះ​វិញ​ដដែល​
ថយ | ទំព័រទី ២៨២ | បន្ទាប់