​[​២៥៩​]​ ​ម្នាលនាង​ទាំងឡាយ​ ​ពួក​នាង​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​ ​ចុះ​របស់​ណា​ ​ដែល​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​លោកម្ចាស់​។​ ​របស់​ណា​ ​ដែល​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​យល់ឃើញ​ ​នូវ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​មិន​គួរ​យល់ឃើញ​ ​យ៉ាងនោះ​ទេ​ ​លោកម្ចាស់​។​ ​ម្នាលនាង​ទាំងឡាយ​ ​ពួក​នាង​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​សំឡេង​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​បេ​។​ ​ក្លិន​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​បេ​។​ ​រស​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​បេ​។​ ​ផោដ្ឋព្វៈ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​បេ​។​ ​ធម្មារម្មណ៍​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​ ​ចុះ​របស់​ណា​ ​ដែល​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​លោកម្ចាស់​។​ ​របស់​ណា​ ​ដែល​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​យល់ឃើញ​ ​នូវ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​
ថយ | ទំព័រទី ២៩០ | បន្ទាប់