​ក៏​អារ​ពន្លះ​កាត់​វត្ថុ​នោះ​ៗ​ ​ដោយ​កាំបិត​សម្រាប់​អារ​គោ​ដ៏​មុត​ ​លុះ​អារ​ពន្លះ​កាត់​រួចហើយ​ ​ក៏​បក​យក​ស្បែក​ខាងក្រៅ​ ​មក​គ្រប​មេគោ​នោះ​ ​ដោយ​ស្បែក​នោះ​ដដែល​ ​អ្នកនោះ​និយាយ​យ៉ាងនេះ​ថា​ ​មេគោ​នេះ​ ​នៅ​មាន​ស្បែក​ដូចមុន​ដដែល​ ​ក៏​ពិតមែនហើយ​ ​ប៉ុន្តែ​មេគោ​នោះ​ ​ប្រាសចាក​ស្បែក​នោះ​ទៅ​ហើយ​។​
 [​២៦៦​]​ ​ម្នាលនាង​ទាំងឡាយ​ ​ពាក្យឧបមា​ដែល​យើង​ធ្វើ​ហើយ​នេះ​ ​ដើម្បីឲ្យ​ពួក​នាង​ដឹង​ច្បាស់​ ​នូវ​សេចក្តី​អធិប្បាយ​។​ ​ឯ​សេចក្តី​អធិប្បាយ​ ​ក្នុង​អាយតនៈ​នុ៎ះ​ ​ដូចតទៅ​នេះ​។​ ​ម្នាលនាង​ទាំងឡាយ​ ​ពាក្យ​ថា​ ​សាច់​ខាងក្នុង​ដូច្នេះ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​អាយតនៈ​ខាងក្នុង៦​។​ ​ម្នាលនាង​ទាំងឡាយ​ ​ពាក្យ​ថា​ ​ស្បែក​ខាងក្រៅ​ដូច្នេះ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​អាយតនៈ​ខាងក្រៅ៦​។​ ​ម្នាលនាង​ទាំងឡាយ​ ​ពាក្យ​ថា​ ​សាច់​ ​វាវ​ ​ខាងក្នុង​ក្តី​ ​សរសៃ​ខាងក្នុង​ក្តី​ ​ចំណង​ខាងក្នុង​ក្តី​ ​ដូច្នេះ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​នន្ទិ​រាគៈ​។​ ​ម្នាលនាង​ទាំងឡាយ​ ​ពាក្យ​ថា​ ​កាំបិត​សម្រាប់​អារ​គោ​ដ៏​មុត​ ​ដូច្នេះ​នុ៎ះ​ ​ជា​ឈ្មោះ​នៃ​ប្រាជ្ញា​ដ៏​ប្រសើរ​។​ ​ប្រាជ្ញា​ដ៏​ប្រសើរ​នេះ​ ​តែង​អារ​ពន្លះ​ ​កាត់​នូវ​កិលេស​ខាងក្នុង​ ​សំយោជនៈ​ខាងក្នុង​ ​និង​ចំណង​ខាងក្នុង​។​
ថយ | ទំព័រទី ២៩៨ | បន្ទាប់