​[​២៦៨​]​ ​លំដាប់នោះ​ឯង​ ​លុះ​ព្រះ​នន្ទ​កៈ​មាន​អាយុ​ ​បាន​ទូន្មាន​ភិក្ខុនី​ទាំងនោះ​ ​ដោយ​ឱវាទ​នេះ​ហើយ​ ​ទើប​បញ្ជូន​ទៅ​ថា​ ​ម្នាលនាង​ទាំងឡាយ​ ​ពេល​ល្មម​ហើយ​ ​ចូរ​នាំគ្នា​ទៅចុះ​។​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុនី​នោះ​ ​ត្រេកអរ​ ​អនុមោទនា​ ​នូវ​ភាសិត​របស់​ព្រះ​នន្ទ​កៈ​មាន​អាយុ​ហើយ​ ​ក៏​ក្រោក​អំពី​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​នន្ទ​កៈ​មាន​អាយុ​ ​ធ្វើ​ប្រទក្សិណ​ហើយ​ ​ទើប​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ពួក​ភិក្ខុនី​នោះ​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាលនាង​ទាំងឡាយ​ ​ពេល​ល្មម​ហើយ​ ​ចូរ​ទៅចុះ​។​ ​លំដាប់នោះ​ ​ពួក​ភិក្ខុនី​នោះ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ទើប​ចេញទៅ​។​
 [​២៦៩​]​ ​កាលដែល​ពួក​ភិក្ខុនី​នោះ​ ​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​ទើប​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ថ្ងៃឧបោសថ​ ​ទី១៥​ ​ជន​ជាច្រើន​ ​តែង​មិន​មាន​សេចក្តី​សង្ស័យ​ ​ឬ​ងឿងឆ្ងល់​ថា​ ​ព្រះចន្ទ​ខ្វះ​ ​ឬ​ព្រះចន្ទ​ពេញ​ ​ដូច្នេះ​ឡើយ​ ​គឺ​ចូលចិត្ត​ថា​ ​ព្រះចន្ទ​ពេញដោយ​ពិត​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ ​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ៣០០ | បន្ទាប់