[​២៨៦​]​ ​ព្រះមានព្រះភាគ​បាន​ត្រាស់​ដូច្នេះ​ថា​ ​អាយតនៈ​ខាងក្នុង​ ​៦​ ​ក៏​គួរ​ដឹង​ ​អាយតនៈ​ខាងក្រៅ​ ​៦​ ​ក៏​គួរ​ដឹង​ ​វិញ្ញាណ​កាយ​ ​(​ពួក​វិញ្ញាណ​)​ ​៦​ ​ក៏​គួរ​ដឹង​ ​ផស្ស​កាយ​ ​(​ពួក​ផស្សៈ​)​ ​៦​ ​ក៏​គួរ​ដឹង​ ​វេទនា​កាយ​ ​(​ពួក​វេទនា​)​ ​៦​ ​ក៏​គួរ​ដឹង​ ​តណ្ហា​កាយ​ ​(​ពួក​តណ្ហា​)​ ​៦​(​១​)​ ​ក៏​គួរ​ដឹង​។​
 ​[​២៨៧​]​ ​ឯ​ពាក្យ​ថា​ ​អាយតនៈ​ខាងក្នុង​ ​៦​ ​ក៏​គួរ​ដឹង​ ​ដូច្នេះ​នុ៎ះ​ ​តថាគត​បាន​ពោល​ហើយ​។​ ​ចុះ​ពាក្យ​ដែល​តថាគត​ ​ពោល​ហើយ​នុ៎ះ​ ​តើ​ព្រោះ​អាស្រ័យ​សេចក្តី​ដូចម្តេច​។​ ​ចក្ខ្វាយតនៈ​ ​១​ ​សោតាយតនៈ​ ​១​ ​ឃានាយតនៈ​ ​១​ ​ជិវ្ហាយតនៈ​ ​១​ ​កាយាយតនៈ​ ​១​ ​មនាយតនៈ​ ​១​។​ ​ពាក្យ​ណា​ ​ដែល​តថាគត​ ​ពោល​ហើយ​ថា​ ​អាយតនៈ​ខាងក្នុង​ ​៦​ ​ក៏​គួរ​ដឹង​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​នេះឯង​។​ ​នេះ​ ​ឆ​ក្កៈ​ទី១​ ​។​
​(​១​)​ ​មាតិកា​នេះ​ហើយ​ ​ដែល​ពាក្យ​ខាងដើម​ថា​ ​៦ឆ​ក្កៈ​ ​គឺ​ធម៌​មាន​ពួក៦​ ​មាន​ចំនួន៦ដង​។​
ថយ | ទំព័រទី ៣១២ | បន្ទាប់