​[​២៩១​]​ ​ពាក្យ​ថា​ ​វេទនា​កាយ​ ​៦​ ​ក៏​គួរ​ដឹង​ ​ដូច្នេះ​នុ៎ះ​ ​តថាគត​បាន​ពោល​ហើយ​។​ ​ចុះ​ពាក្យ​ដែល​តថាគត​ ​ពោល​ហើយ​នុ៎ះ​ ​តើ​ព្រោះ​អាស្រ័យ​សេចក្តី​ដូចម្តេច​។​ ​ចក្ខុវិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ភ្នែក​ ​និង​រូប​ ​ការ​ជួបជុំ​ ​នៃ​របស់​ទាំង៣​ ​ហៅថា​ ​ផស្សៈ​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​ទើប​មាន​វេទនា១​។​ ​សោតវិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ត្រចៀក​ ​និង​សំឡេង​.​.​.​ ​ឃានវិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ច្រមុះ​ ​និង​ក្លិន​.​.​.​ ​ជិវ្ហា​វិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​អណ្តាត​ ​និង​រស​.​.​.​ ​កាយវិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាយ​ ​និង​ផោដ្ឋព្វៈ​.​.​.​ ​មនោវិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចិត្ត​ ​និង​ធម្មារម្មណ៍​ ​ការ​ជួបជុំ​ ​នៃ​របស់​ទាំង៣​ ​ហៅថា​ ​ផស្សៈ​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​ ​ទើប​មាន​វេទនា១​។​ ​ពាក្យ​ណា​ ​ដែល​តថាគត​ ​ពោល​ហើយ​ថា​ ​វេទនា​កាយ​ ​៦​ ​ក៏​គួរ​ដឹង​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​នេះឯង​។​ ​នេះ​ ​ឆ​ក្កៈ​ទី៥​។​
ថយ | ទំព័រទី ៣១៥ | បន្ទាប់