​បុគ្គល​ណា​ ​និយាយ​ថា​ ​ចក្ខុវិញ្ញាណ​ជា​ខ្លួន​ ​ពាក្យ​របស់​បុគ្គល​នោះ​ ​មិនកើត​ការ​ទេ​។​ ​(​ព្រោះថា​)​ ​ចក្ខុវិញ្ញាណ​ ​គេ​តែង​ដឹង​ច្បាស់​ថា​ ​មានការ​កើតឡើង​ផង​ ​ការ​វិនាស​ទៅវិញ​ផង​។​ ​លុះតែ​បុគ្គល​ណា​ ​ដឹង​ច្បាស់​នូវ​ការ​កើតឡើង​ ​និង​ការ​វិនាស​ទៅវិញ​ថា​ ​ខ្លួន​របស់​អញ​ ​កើតឡើង​ផង​ ​វិនាស​ទៅវិញ​ផង​ ​បុគ្គល​នោះ​ឯង​ ​ទើប​ឈ្មោះថា​ ​យល់ឃើញ​ត្រូវ​ ​ហេតុ​នោះ​បាន​ជា​ថា​ ​បុគ្គល​ណា​ ​និយាយ​ថា​ ​ចក្ខុវិញ្ញាណ​ជា​ខ្លួន​ ​ពាក្យ​របស់​បុគ្គល​នោះ​ ​មិនកើត​ការ​ទេ​។​ ​ព្រោះហេតុនោះ​ ​ភ្នែក​មិនមែន​ជា​ខ្លួន​ ​រូប​មិនមែន​ជា​ខ្លួន​ ​ចក្ខុវិញ្ញាណ​ ​ក៏​មិនមែន​ជា​ខ្លួន​ឡើយ​។​ ​បុគ្គល​ណា​ ​និយាយ​ថា​ ​ចក្ខុ​សម្ផ័​ស្ស​ជា​ខ្លួន​ ​ពាក្យ​របស់​បុគ្គល​នោះ​ ​មិនកើត​ការ​ទេ​។​ ​(​ព្រោះថា​)​ ​ចក្ខុ​សម្ផ័​ស្ស​ ​គេ​តែង​ដឹង​ច្បាស់​ថា​ ​មានការ​កើតឡើង​ផង​ ​ការ​វិនាស​ទៅវិញ​ផង​។​ ​លុះតែ​បុគ្គល​ណា​ ​ដឹង​ច្បាស់​នូវ​ការ​កើតឡើង​ ​និង​ការ​វិនាស​ទៅវិញ​ថា​ ​ខ្លួន​របស់​អញ​ ​កើតឡើង​ផង​ ​វិនាស​ទៅវិញ​ផង​ ​បុគ្គល​នោះ​ឯង​ ​ទើប​ឈ្មោះថា​ ​យល់ឃើញ​ត្រូវ​ ​ហេតុ​នោះ​បាន​ជា​ថា​ ​បុគ្គល​ណា​ ​និយាយ​ថា​ ​ចក្ខុ​សម្ផ័​ស្ស​ជា​ខ្លួន​ ​ពាក្យ​របស់​បុគ្គល​នោះ​ ​មិនកើត​ការ​ទេ​។​ ​
ថយ | ទំព័រទី ៣១៨ | បន្ទាប់