​ពិចារណា​ឃើញ​មនោវិញ្ញាណ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​អញ​។​ ​ពិចារណា​ឃើញ​មនោ​សម្ផ័​ស្ស​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​អញ​។​ ​ពិចារណា​ឃើញ​វេទនា​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​អញ​។​ ​ពិចារណា​ឃើញ​តណ្ហា​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​អញ​។​
 [​២៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ភ្នែក​ ​និង​រូប​ ​ការ​ជួបជុំ​នៃ​របស់​ទាំង៣​ ​ហៅថា​ ​ផស្សៈ​ ​វេទនា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ក្តី​ ​កើតឡើង​ព្រោះ​ផស្សៈ​ជា​បច្ច័យ​។​ ​បុគ្គល​នោះ​ ​កាលបើ​សុខវេទនា​ពាល់ត្រូវ​ ​រមែង​រីករាយ​ ​ក្អាកក្អាយ​ ​តាំងនៅ​ក្នុង​សេចក្តី​ពេញចិត្ត​ ​រាគានុស័យ​ ​នៃ​បុគ្គល​នោះ​ ​ក៏​ដេក​សម្ងំ​នៅ​។​ ​កាលបើ​ទុក្ខវេទនា​
ថយ | ទំព័រទី ៣២៦ | បន្ទាប់