​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នោះ​ឯង​ ​លះបង់​នូវ​រាគានុស័យ​ ​ក្នុង​សុខវេទនា​ ​បន្ទោបង់​ ​នូវ​បដិ​ឃានុ​ស័យ​ ​ក្នុង​ទុក្ខវេទនា​ ​គាស់រំលើង​ ​នូវ​អ​វិ​ជ្ជានុ​ស័យ​ ​ក្នុង​អ​ទុ​ក្ខម​សុខវេទនា​ ​លះបង់​នូវ​អវិជ្ជា​ ​ញុំាង​វិជ្ជា​ឲ្យ​កើតឡើង​ហើយ​ ​និង​ជា​អ្នកធ្វើ​ទីបំផុត​នៃ​ទុក្ខ​ ​ក្នុង​បច្ចុប្បន្ន​នេះ​បាន​ ​ពាក្យ​ដូច្នេះ​នុ៎ះ​ ​ទើបសម​ហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សោតវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ត្រចៀក​ ​និង​សំឡេង​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឃានវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ច្រមុះ​ ​និង​ក្លិន​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ជិវ្ហា​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​អណ្តាត​ ​និង​រស​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាយ​ ​និង​ផោដ្ឋព្វៈ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មនោវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចិត្ត​ ​និង​ធម្មារម្មណ៍​ ​ការ​ជួបជុំ​ ​នៃ​របស់​ទាំង៣​ ​ហៅថា​ផស្សៈ​ ​វេទនា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ក្តី​ ​រមែង​កើតឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​។​ ​បុគ្គល​នោះ​ ​កាល​សុខវេទនា​ពាល់ត្រូវ​ ​រមែង​មិន​រីករាយ​ ​មិន​ក្អាកក្អាយ​ ​មិន​តាំងនៅ​ក្នុង​សេចក្តី​ពេញចិត្ត​ទេ​ ​រាគានុស័យ​ ​នៃ​បុគ្គល​នោះ​ ​ក៏​មិន​ដេក​សម្ងំ​នៅឡើយ​។​ ​
ថយ | ទំព័រទី ៣៣០ | បន្ទាប់