​សេចក្តី​ត្រិះរិះ​ណា​ ​របស់​បុគ្គល​មាន​សភាព​ដូច្នោះ​ ​សេចក្តី​ត្រិះរិះ​នោះ​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​សេចក្តី​ត្រិះរិះ​ត្រូវ​ ​សេចក្តី​ព្យាយាម​ណា​ ​របស់​បុគ្គល​មាន​សភាព​ដូច្នោះ​ ​សេចក្តី​ព្យាយាម​នោះ​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​សេចក្តី​ព្យាយាម​ត្រូវ​ ​ការ​រលឹក​ណា​ ​របស់​បុគ្គល​មាន​សភាព​ដូច្នោះ​ ​ការ​រលឹក​នោះ​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ការ​រលឹក​ត្រូវ​ ​ការ​តាំងចិត្ត​នឹង​ណា​ ​របស់​បុគ្គល​មាន​សភាព​ដូច្នោះ​ ​ការ​តាំងចិត្ត​នឹង​នោះ​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ការ​តាំងចិត្ត​នឹង​ត្រូវ​។​ ​បុគ្គល​នោះ​ឯង​ ​ឈ្មោះថា​ ​មាន​កាយ​កម្ម​ ​វចីកម្ម​ ​និង​អាជីវៈ​ដ៏​បរិសុទ្ធ​ល្អ​ ​ក្នុង​កាលមុន​ពិត​។​ ​អដ្ឋង្គិក​មគ្គ​ ​ដ៏​ប្រសើរ​នេះ​ ​របស់​បុគ្គល​នោះ​ ​រមែង​ដល់​នូវ​ការ​ពេញ​បរិបូណ៌​ ​ដោយ​ភាវនា​យ៉ាងនេះ​ឯង​។​
 [​៣០៤​]​ ​កាល​បុគ្គល​នោះ​ ​ចម្រើន​នូវ​អដ្ឋង្គិក​មគ្គ​ដ៏​ប្រសើរ​នេះ​ ​យ៉ាងនេះ​ហើយ​ ​សតិ​ប្ប​ដ្ឋាន៤ក្តី​ ​តែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ ​សម្ម​ប្ប​ធាន៤ក្តី​ ​តែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ ​ឥទ្ធិបាទ៤ក្តី​ ​ក៏​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ ​ឥន្ទ្រិយ៥ក្តី​ ​ក៏​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ ​ពលៈ៥ក្តី​ ​ក៏​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ ​
ថយ | ទំព័រទី ៣៤០ | បន្ទាប់