[​៣៦​]​ ​ម្នាល​អាវុសោ​ ​បុគ្គល​មិន​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ​តើ​ដូចម្តេច​។​ ​ម្នាល​អាវុសោ​ ​ចក្ខុ​និង​រូប​ ​ទាំង២នេះ​ ​ជា​បច្ចុប្បន្ន​ ​វិញ្ញាណ​មិន​ជាប់​ចំពាក់​ ​នឹង​ឆន្ទ​រាគ​ ​ក្នុង​ចក្ខុ​ ​និង​រូប​ជា​បច្ចុប្បន្ន​នោះ​ឯង​ ​បុគ្គល​មិន​ត្រេកអរ​ ​ចំពោះ​ចក្ខុ​ ​និង​រូប​នោះ​ ​ព្រោះ​វិញ្ញាណ​មិន​ជាប់​ចំពាក់​នឹង​ឆន្ទ​រាគ​ ​កាល​បុគ្គល​មិន​ត្រេកអរ​ ​ចំពោះ​ចក្ខុ​ ​និង​រូប​នោះ​ ​ឈ្មោះថា​ ​មិន​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​។​ ​ម្នាល​អាវុសោ​ ​ត្រចៀក​ ​និង​សំឡេង​.​.​.​ ​ម្នាល​អាវុសោ​ ​ច្រមុះ​ ​និង​ក្លិន​.​.​.​ ​ម្នាល​អាវុសោ​ ​អណ្តាត​ ​និង​រស​.​.​.​ ​ម្នាល​អាវុសោ​ ​កាយ​ ​និង​ផោដ្ឋព្វៈ​.​.​.​ ​ម្នាល​អាវុសោ​ ​ចិត្ត​ ​និង​ធម្មារម្មណ៍​ទាំង២នេះ​ ​ជា​បច្ចុប្បន្ន​ ​វិញ្ញាណ​រមែង​មិន​ជាប់​ចំពាក់​ ​នឹង​ឆន្ទ​រាគ​ ​ក្នុងចិត្ត​ ​និង​ធម្មារម្មណ៍​ ​ជា​បច្ចុប្បន្ន​នោះ​ឯង​ ​បុគ្គល​មិន​ត្រេកអរ​ ​ចំពោះ​ចិត្ត​ ​និង​ធម្មារម្មណ៍​ជា​បច្ចុប្បន្ន​នោះ​ ​ព្រោះ​វិញ្ញាណ​មិន​ជាប់​ចំពាក់​នឹង​ឆន្ទ​រាគ​ ​កាល​បុគ្គល​មិន​ត្រេកអរ​ ​ចំពោះ​ចិត្ត​ ​និង​ធម្មារម្មណ៍​នោះ​ ​ឈ្មោះថា​ ​មិន​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​មិន​រសេមរសាម​ ​ក្នុង​ពួក​ធម៌​ជា​បច្ចុប្បន្ន​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៣៦ | បន្ទាប់