លុះ​ពួក​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​នូវ​ឧទ្ទេស​ណា​ ​ដោយ​សេចក្តី​សង្ខេប​ ​មិនទាន់​បាន​ចែករំលែក​សេចក្តី​ដោយ​ពិស្តារ​នៅឡើយ​ ​ហើយ​ទ្រង់​ក្រោក​អំពី​អាសនៈ​ ​ចូល​ទៅកាន់​វិហារ​ទៅ​ ​(​ឧទ្ទេស​នោះ​គឺ​)​
​បុគ្គល​មិន​គប្បី​អាឡោះអាល័យ​បញ្ចក្ខន្ធ​ ​ជា​អតីត​។​បេ​។​ ​មុនី​ជា​អ្នក​ស្ងប់​ទុក្ខ​ ​តែង​ហៅ​បុគ្គល​នោះ​ឯង​ ​ថា​ជា​អ្នកមាន​រាត្រី​មួយ​ដ៏​ចម្រើន​

 បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ព្រះមានព្រះភាគ​ ​ស្តេច​ចេញទៅ​ ​មិនយូរ​ប៉ុន្មាន​ ​យើងខ្ញុំ​ទាំងនោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​នូវ​ឧទ្ទេស​នេះឯង​ ​ដោយ​សេចក្តី​សង្ខេប​ ​មិនទាន់​ចែក​សេចក្តី​ដោយ​ពិស្តារ​នៅឡើយ​ ​ហើយ​ទ្រង់​ក្រោក​អំពី​អាសនៈ​ ​ចូល​ទៅកាន់​វិហារ​ ​(​ឧទ្ទេស​នោះ​គឺ​)​ ​
ថយ | ទំព័រទី ៣៨ | បន្ទាប់