នរណា​ហ្ន៎​ ​គប្បី​ចែករំលែក​សេចក្តី​នៃ​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ដោយសង្ខេប​ ​ទ្រង់​មិនទាន់​ចែក​សេចក្តី​ដោយ​ពិស្តារ​នេះ​ ​ឲ្យ​ពិស្តារ​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​នេះឯង​ ​ព្រះ​សាស្តា​តែង​សរសើរ​ផង​ ​ពួក​សព្រហ្មចារី​បុគ្គល​ ​ជា​អ្នកចេះដឹង​ ​តែង​លើ​ក​តំ​កើង​ផង​ ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​អាច​ចែក​សេចក្តី​នៃ​ឧទ្ទេស​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សំដែង​ ​ដោយសង្ខេប​ ​មិនទាន់​ចែក​សេចក្តី​ដោយ​ពិស្តារ​នេះ​ ​ឲ្យ​ពិស្តារ​បាន​ផង​ ​បើ​ដូច្នោះ​ ​គួរ​ពួក​យើង​ ​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ពួក​យើង​គប្បី​សួរ​បញ្ជាក់​សេចក្តី​នុ៎ះ​ ​នឹង​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ចុះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលបើ​ហេតុ​យ៉ាងនេះ​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​ក៏​នាំគ្នា​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​លុះ​ទៅដល់​ហើយ​ ​បាន​សួរ​បញ្ជាក់​សេចក្តី​នុ៎ះ​ ​នឹង​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​ក៏បាន​ចែក​សេចក្តី​ ​ដោយ​អាការៈ​ទាំងឡាយ​នេះ​ ​ដោយបទ​ទាំងឡាយ​នេះ​ ​ដោយ​ព្យញ្ជនៈ​ទាំងឡាយ​នេះ​ ​ដល់​ពួក​ខ្ញុំ​ព្រះអង្គ​ទាំងនោះ​។​
ថយ | ទំព័រទី ៤០ | បន្ទាប់