មាន​ភោគ​សម្បត្តិ​ច្រើន​ ​មានត្រកូល​ទាប​ ​មានត្រកូល​ខ្ពស់​ ​មាន​ប្រាជ្ញា​តិច​ ​មាន​ប្រាជ្ញា​ច្រើន​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​អ្វី​ហ្ន៎​ជាហេតុ​ ​អ្វី​ហ្ន៎​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​ពួក​មនុស្ស​ ​កាល​កើតមក​ជា​មនុស្ស​ ​មាន​សេចក្តី​ថោកទាប​ ​និង​ខ្ពង់ខ្ពស់​ ​ប្រាកដ​ឡើង​។​
 [​៥៦​]​ ​ម្នាល​មាណព​ ​សត្វ​ទាំងឡាយ​ ​មានកម្ម​ជា​របស់​ខ្លួន​ ​មានកម្ម​ជា​ទាយាទ​ ​មានកម្ម​ជា​កំណើត​ ​មានកម្ម​ជា​ផៅពង្ស​ ​មានកម្ម​ជា​គ្រឿងរ​លឹ​ក​ ​កម្ម​តែង​ចែក​សត្វ​ទាំងឡាយ​ ​ដើម្បីឲ្យ​ថោកទាប​ ​និង​ខ្ពង់ខ្ពស់​។​ ​ខ្ញុំ​ព្រះអង្គ​មិន​យល់​សេចក្តី​ពិស្តារ​ ​របស់​ភាសិត​សង្ខេប​នេះ​ ​ដែល​ព្រះ​គោតម​ដ៏​ចម្រើន​ ​មិនទាន់​ចែក​សេចក្តី​ដោយ​ពិស្តារ​បាន​ឡើយ​ ​សូម​ព្រះ​គោតម​ជា​ម្ចាស់​ ​ទ្រង់​សំដែងធម៌​ ​តាម​ទំនង​ដែល​ខ្ញុំ​ព្រះអង្គ​នឹង​យល់​សេចក្តី​ពិស្តារ​របស់​ភាសិត​សង្ខេប​នេះ​ ​ដែល​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​មិនទាន់​ចែក​សេចក្តី​ដោយ​ពិស្តារ​ឲ្យ​ទាន​។​ ​ម្នាល​មាណព​ ​បើ​ដូច្នោះ​ ​
ថយ | ទំព័រទី ៥៥ | បន្ទាប់