រមែងជាអ្នក មានស័ក្តិតូច ។ ម្នាលមាណព បុគ្គលជាអ្នកច្រណែន តែងច្រណែន ប្រទូស្ត ចងទុកនូវសេចក្តីច្រណែន ក្នុងលាភៈ សក្ការៈ សេចក្តីគោរព ការរាប់អាន ការថ្វាយបង្គំ និងការបូជា របស់បុគ្គលដទៃ នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី មានសក្តិតូច ។
[៦៤] ម្នាលមាណព មួយទៀត ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនច្រណែន រមែងមិនច្រណែន មិនប្រទូស្ត មិនចងទុកនូវសេចក្តីច្រណែន ក្នុងលាភៈ សក្ការៈ សេចក្តីគោរព ការរាប់អាន ការថ្វាយបង្គំ និងការបូជា របស់បុគ្គលដទៃ។ ព្រោះអំពើនោះ ដែលខ្លួនបានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ទេវលោក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនបានទៅកើតក្នុងសុគតិសួគ៌ទេវលោកទេ បើបានត្រឡប់មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែងជាអ្នកមានស័ក្តិធំ។ ម្នាលមាណព បុគ្គលដែលមិនច្រណែន តែងមិនច្រណែន មិនប្រទូស្ត មិនចងទុកនូវសេចក្តីច្រណែន ក្នុងលាភៈ សក្ការៈ សេចក្តីគោរព ការរាប់អាន ការថ្វាយបង្គំ និងការបូជា របស់បុគ្គលដទៃ នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី មានស័ក្តិធំ ។