ជា​អ្នកសម្លាប់​សត្វ​ ​កាន់​យក​ទ្រព្យ​ដែលគេ​មិនបាន​ឲ្យ​ ​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ទាំងឡាយ​ ​ពោល​ពាក្យ​កុហក​ ​ពោល​ពាក្យ​ញុះញង់​ ​ពោល​ពាក្យ​អាក្រក់​ ​ពោល​ពាក្យ​ឥតប្រយោជន៍​ ​សំឡឹង​រំពៃ​ ​ចំពោះ​ទ្រព្យរបស់​គេ​ ​មានចិត្ត​ព្យាបាទ​ ​មានគំនិត​យល់​ខុស​ ​ក្នុង​លោក​នេះ​ ​បុគ្គល​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​ ​ប្រេតវិស័យ​ ​អសុរកាយ​ ​នរក​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​សត្វ​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ប្រព្រឹត្ត​ខុស​ ​ក្នុង​កាម​ទាំងឡាយ​ ​ពោល​ពាក្យ​កុហក​ ​ពោល​ពាក្យ​ញុះញង់​ ​ពោល​ពាក្យ​អាក្រក់​ ​ពោល​ពាក្យ​ឥតប្រយោជន៍​ ​ជា​អ្នក​សំឡឹង​រំពៃ​ ​ចំពោះ​ទ្រព្យរបស់​គេ​ ​មានចិត្ត​ព្យាបាទ​ ​មានគំនិត​យល់​ខុស​ ​ក្នុង​លោក​នេះ​ ​បុគ្គល​នោះ​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ក្នុង​សុគតិ​សួគ៌​ទេវលោក​(​១​)​ ​។​ ​ម្នាល​អានន្ទ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​វៀរ​ស្រឡះ​ចាក​បាណាតិបាត​ ​វៀរ​ស្រឡះ​ចាក​អទិន្នាទាន​ ​វៀរ​ស្រឡះ​ចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរ​ស្រឡះ​ចាក​មុសាវាទ​ ​វៀរ​ស្រឡះ​ចាក​បិ​សុ​ណ​វាចា​
​(​១​)​ ​ព្រោះ​កុសល​ជ្រែក​អកុសល​ ​ក្នុង​វេលា​ជិតស្លាប់​។​
ថយ | ទំព័រទី ៧៨ | បន្ទាប់