ព្រោះព្រះពុទ្ធដីកានេះ ព្រះមានព្រះភាគ ទ្រង់ពោលហើយ ដោយប្រពៃថា ម្នាលអាវុសោ សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនចាប់បដិសន្ធិ ក្នុងទីបំផុតនៃលោកណា តថាគតមិនពោលថា ទីបំផុតនៃលោកនោះ បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយការទៅដោយជើងឡើយ។
[៣០១] បពិត្រព្រះអង្គដ៏ចំរើន កាលពីព្រេងនាយ ខ្ញុំព្រះអង្គ បានកើតជាឫស្សី ឈ្មោះ រោហិតស្ស ជាកូននៃព្រាន មានឫទ្ធិ ហោះទៅក្នុងអាកាសបាន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសន្ទុះដូចខ្មាន់ធ្នូ ដែលមានធ្នូដ៏មាំ បានសិក្សាដោយប្រពៃ មានដៃស្ទាត់ មានយានចាត់ចែងហើយ មានគ្រឿងក្រោះធ្វើហើយ អាចយកព្រួញដែលស្រាល បាញ់កាត់ទទឹងស្រមោលដើមត្នោត ដោយមិនលំបាកសោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានការឈានទៅ នៃជំហាន មានសភាពដូចជាឈានអំពីសមុទ្រខាងកើត ទៅកាន់សមុទ្រខាងលិច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តីប្រាថ្នា មានសភាពដូច្នេះ កើតឡើងថា អាត្មាអញនឹងដល់ នូវទីបំផុតនៃលោក ដោយការទៅដោយជើង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ