​ប្រកបដោយ​សន្ទុះ​ ​មាន​សភាព​ដូច្នេះ​ផង​ ​ប្រកបដោយ​ការ​ឈាន​ទៅ​នៃ​ជំហាន​ ​មាន​សភាព​ដូច្នេះ​ផង​ ​វៀរលែងតែ​វេលា​ស៊ី​ ​ទំពាស៊ី​ ​និង​ក្រេបជញ្ជក់​ ​វៀរលែងតែ​ការ​ធ្វើ​នូវ​ឧច្ចារៈ​ ​បស្សាវៈ​ ​វៀរលែងតែ​ការ​ដេកលក់​ ​និង​ការ​បន្ទោបង់​ ​នូវ​សេចក្តី​នឿយហត់​ ​មាន​អាយុ១០០ឆ្នាំ​ ​រស់នៅ១០០ឆ្នាំ​ ​ដើរទៅ​អស់​កំណត់១០០ឆ្នាំ​ ​គង់​មិនបាន​ដល់​នូវ​ទីបំផុត​ ​នៃ​លោក​សោះ​ ​ហើយក៏​ធ្វើ​មរណកាល​ ​ក្នុង​រវាង​នោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ព្រះពុទ្ធដីកា​នេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ពោល​ហើយដោយ​ប្រពៃ​ថា​ ​ម្នាល​អាវុសោ​ ​សត្វ​មិនកើត​ ​មិន​ចាស់​ ​មិន​ស្លាប់​ ​មិន​ច្យុត​ ​មិន​ចាប់បដិសន្ធិ​ ​ក្នុង​ទីបំផុត​នៃ​លោក​ណា​ ​តថាគត​មិន​ពោល​ថា​ ​ទីបំផុត​នៃ​លោក​នោះ​ ​បុគ្គល​គប្បី​ដឹង​ ​គប្បី​ឃើញ​ ​គប្បី​ដល់​ ​ដោយ​ការ​ទៅ​ដោយ​ជើង​បាន​ឡើយ​។​
 [​៣០២​]​ ​ម្នាល​អាវុសោ​ ​សត្វ​មិនកើត​ ​មិន​ចាស់​ ​មិន​ស្លាប់​ ​មិន​ច្យុត​ ​មិន​ចាប់បដិសន្ធិ​ ​ក្នុង​ទីបំផុត​នៃ​លោក​ណា​ ​តថាគត​មិន​ពោល​ថា​ ​ទីបំផុត​នៃ​លោក​នោះ​ ​បុគ្គល​គប្បី​ដឹង​ ​គប្បី​ឃើញ​ ​គប្បី​ដល់​ ​ដោយ​ការ​ទៅ​ដោយ​ជើង​ ​ដូច្នេះ​ឡើយ​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​តថាគត​ ​មិនបាន
ថយ | ទំព័រទី ១៦៨ | បន្ទាប់