ប្រកបដោយសន្ទុះ មានសភាពដូច្នេះផង ប្រកបដោយការឈានទៅនៃជំហាន មានសភាពដូច្នេះផង វៀរលែងតែវេលាស៊ី ទំពាស៊ី និងក្រេបជញ្ជក់ វៀរលែងតែការធ្វើនូវឧច្ចារៈ បស្សាវៈ វៀរលែងតែការដេកលក់ និងការបន្ទោបង់ នូវសេចក្តីនឿយហត់ មានអាយុ១០០ឆ្នាំ រស់នៅ១០០ឆ្នាំ ដើរទៅអស់កំណត់១០០ឆ្នាំ គង់មិនបានដល់នូវទីបំផុត នៃលោកសោះ ហើយក៏ធ្វើមរណកាល ក្នុងរវាងនោះ។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះពុទ្ធដីកានេះ ព្រះមានព្រះភាគ ទ្រង់ពោលហើយដោយប្រពៃថា ម្នាលអាវុសោ សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនចាប់បដិសន្ធិ ក្នុងទីបំផុតនៃលោកណា តថាគតមិនពោលថា ទីបំផុតនៃលោកនោះ បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយការទៅដោយជើងបានឡើយ។
[៣០២] ម្នាលអាវុសោ សត្វមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនចាប់បដិសន្ធិ ក្នុងទីបំផុតនៃលោកណា តថាគតមិនពោលថា ទីបំផុតនៃលោកនោះ បុគ្គលគប្បីដឹង គប្បីឃើញ គប្បីដល់ ដោយការទៅដោយជើង ដូច្នេះឡើយ ម្នាលអាវុសោ មួយទៀត តថាគត មិនបាន