​ពោល​នូវ​ដំណើរ​ ​ដែល​សត្វ​មិនបាន​ដល់​ ​នូវ​ទីបំផុត​នៃ​សង្ខារលោក​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​ ​នៃ​វដ្ត​ទុក្ខ​ទេ​ ​ម្នាល​អាវុសោ​ ​ម្យ៉ាងទៀត​ ​តថាគត​ ​សំដែង​នូវ​លោក​ ​គឺ​ទុក្ខសច្ច​ផង​ ​នូវ​ហេតុ​ជាទី​កើតឡើង​នៃ​លោក​ ​គឺ​សមុទយសច្ច​ផង​ ​នូវ​ទី​រលត់​នៃ​លោក​ ​គឺ​និរោធ​សច្ច​ផង​ ​នូវ​បដិបទា​ ​ជាហេតុ​ទៅកាន់​ទី​រលត់​ ​នៃ​លោក​ ​គឺ​មគ្គសច្ច​ផង​ ​ក្នុង​អត្តភាព​ប្រមាណ​មួយ​ព្យាម​ ​ដែល​ប្រកបដោយ​សញ្ញា​ ​ប្រកបដោយ​ចិត្ត​នេះ​ទេតើ​។​
​ទីបំផុត​នៃ​លោក​ ​បុគ្គល​ ​មិន​គប្បី​ដល់​ ​ដោយ​ការ​ទៅ​ដោយ​ជើង​ ​ក្នុង​កាល​ណាៗ​ឡើយ​ ​ឯ​ការ​មិនបាន​ដល់​នូវ​ទីបំផុត​នៃ​លោក​ ​ហើយ​រួច​ស្រឡះ​ចាក​ទុក្ខ​ ​មិន​មាន​ទេ​ ​ព្រោះហេតុនោះ​ ​បុគ្គល​អ្នកមាន​បញ្ញា​ល្អ​ ​ដឹង​ច្បាស់​នូវ​លោក​ ​ដល់​នូវ​ទីបំផុត​នៃ​លោក​ ​មាន​ព្រហ្មចរិយ​ធម៌​នៅ​ស្រេចហើយ​ ​មាន​បាប​រម្ងាប់​បង់​ហើយ​ ​ដឹង​នូវ​ទីបំផុត​នៃ​លោក​ ​រមែង​មិន​ប្រាថ្នា​ ​នូវ​លោក​នេះ​ផង​ ​នូវ​លោកខាងមុខ​ផង​។​
ថយ | ទំព័រទី ១៦៩ | បន្ទាប់