ថាតិចឡើយ ដ្បិតភ្លើងនោះ លុះបានកម្ទេចជាគ្រឿងឆេះហើយ នឹងទៅជាភ្លើងធំបាន ភ្លើងនោះ ចួបនឹងមនុស្សប្រុសក្តី ស្រីក្តី ដែលល្ងង់ តែងឆេះក្នុងកាលណាមួយ ព្រោះហេតុនោះ បុគ្គល កាលរក្សាជីវិតរបស់ខ្លួន គប្បីវៀរនូវភ្លើងនោះ ភ្លើងជាសភាវៈធ្វើឲ្យស្អាត ជាសភាវៈមានផ្លូវខ្មៅ បើឆេះនូវព្រៃណា ឯសភាវៈដុះនៅលើផែនដីទាំងឡាយ (មានឈើ និងស្មៅជាដើម) តែងដុះឡើងក្នុងព្រៃនោះវិញ ក្នុងកាលដែលកន្លងទៅនៃថ្ងៃ និងយប់ ឯភិក្ខុដែលបរិបូណ៌ដោយសីល បើឆេះនូវបុគ្គលណាដោយតេជះហើយ ពួកកូន និងសត្វចិញ្ចឹមរបស់បុគ្គលនោះ ក៏មិនមាននៅ ពួកជនជាញាតិ ក៏មិនបាននូវទ្រព្យ ឯពួកជនមិនមែនជាកូនចៅ និងជនមិនមែនជាញាតិទាំងនោះ (មិនចម្រើនឡើង) ដូចជាត្នោតកំបុតក