បុរិសសូត្រ ទី២
[៣៣២] ព្រះមានព្រះភាគ ទ្រង់គង់ក្នុងអារាម ជិតក្រុងសាវត្ថី... គ្រានោះ ព្រះបាទបសេនទិកោសល ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះព្រះបាទបសេនទិកោសល គង់ក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌របស់បុរសមានប៉ុន្មានយ៉ាង កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ។
[៣៣៣] ព្រះមានព្រះភាគត្រាស់ថា បពិត្រមហារាជ ធម៌របស់បុរសមាន៣យ៉ាង កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ ធម៌ទាំង៣ តើដូចម្តេច បពិត្រមហារាជ លោភៈ ជាធម៌របស់បុរស កាលកើតឡើងក្នុងខ្លួន រមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីកិរិយានៅមិនសប្បាយ បពិត្រមហារាជ ទោសៈ ជាធម៌របស់បុរស