ការរក្សានេះ មិនមែនជាការរក្សាខាងក្នុងទេ ព្រោះហេតុនោះ បុគ្គលទាំងនោះ ទើបឈ្មោះថា មិនរក្សាខ្លួនទេ បពិត្រមហារាជ លុះតែបុគ្គលណាមួយ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលទាំងនោះ ទើបឈ្មោះថា រក្សាខ្លួន ទុកជាមិនមានពលដំរីរក្សា មិនមានពលសេះរក្សា មិនមានពលរថរក្សា មិនមានពលថ្មើរជើងរក្សាក៏ដោយ គង់តែបុគ្គលទាំងនោះ ឈ្មោះថា រក្សាខ្លួនដោយពិត សេចក្តីនោះ ព្រោះហេតុដូចម្តេច បពិត្រមហារាជ ព្រោះថា ការរក្សានេះ ជាខាងក្នុង ការរក្សានេះ មិនមែនជាការរក្សាខាងក្រៅទេ ព្រោះហេតុនោះ បុគ្គលទាំងនោះ ទើបឈ្មោះថា រក្សាខ្លួន។
[៣៤៣] ព្រះមានព្រះភាគ ទ្រង់បានត្រាស់ពាក្យនេះហើយ។បេ។
សេចក្តីសង្រួមដោយកាយ ជាការប្រពៃ សេចក្តីសង្រួមដោយវាចា ជាការប្រពៃ សេចក្តីសង្រួមដោយចិត្ត ជាការប្រពៃ សេចក្តីសង្រួមក្នុងទ្វារទាំងអស់ ជាការប្រពៃ បុគ្គលមានសេចក្តីខ្មាស បានសង្រួម ក្នុងទ្វារទាំងអស់ បណ្ឌិតហៅថា រក្សាខ្លួន ។