និរគ្គឡៈ(១) ១ យ័ញ្ញទាំងនោះ មិនមែនមានផលច្រើនទេ ពួកសត្វផ្សេងៗ គឺពពែ ចៀម គោ ត្រូវគេសម្លាប់ ក្នុងយ័ញ្ញណា ពួកបុគ្គលអ្នកប្រតិបត្តិល្អ អ្នកស្វែងរកគុណដ៏ធំ រមែងមិនប្រកបនូវយ័ញ្ញនោះឡើយ មួយទៀត ពួកយ័ញ្ញណា មិនមានកិច្ចកង្វល់ ជនទាំងឡាយ តែងបូជាយ័ញ្ញទាំងនោះ តាមលំដាប់ត្រកូល សព្វៗកាល ពួកសត្វផ្សេងៗ គឺពពែ ចៀម គោ បុគ្គលមិនបានសម្លាប់ក្នុងយ័ញ្ញនុ៎ះទេ ពួកបុគ្គលអ្នកប្រតិបត្តិល្អ អ្នកស្វែងរកគុណដ៏ធំ តែងប្រកបនូវយ័ញ្ញនុ៎ះ អ្នកប្រាជ្ញគប្បីបូជានូវយ័ញ្ញនុ៎ះ យ័ញ្ញនុ៎ះមានផលច្រើន ព្រោះថា កាលបើបុគ្គលបូជា នូវយ័ញ្ញនុ៎ះហើយ គុណដ៏ប្រសើរ រមែងមាន ឯសេចក្តីអាក្រក់ មិនមានឡើយ។
(១) និរគ្គឡំ មិនមានទ្វារបើកបិទ។