បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ និងព្រះបាទបសេនទិកោសល ក៏បានច្បាំងគ្នា បពិត្រព្រះអង្គដ៏ចំរើន ក៏ក្នុងសង្គ្រាមនោះឯង ព្រះបាទអជាតសត្តុវេទេហិបុត្ត ទ្រង់ផ្ចាញ់ព្រះបាទបសេនទិកោសល ឲ្យចាញ់បាន បពិត្រព្រះអង្គដ៏ចំរើន លុះព្រះបាទបសេនទិកោសល ទ្រង់បរាជ័យហើយ ក៏ស្តេចចូលមកកាន់ក្រុងសាវត្ថី ជាព្រះរាជធានីរបស់ព្រះអង្គវិញ។
[៣៧៤] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ មានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ មានព្រះទ័យឱនទៅរកសេចក្តីអាក្រក់ ក៏ឯព្រះបាទបសេនទិកោសល មានមិត្តល្អ មានសំឡាញ់ល្អ មានព្រះទ័យឱនទៅរកសេចក្តីល្អ ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃនេះ ព្រះបាទបសេនទិកោសល ទ្រង់បរាជ័យ ហើយផ្ទំជាទុក្ខក្នុងរាត្រីនេះ ដោយប្រការយ៉ាងនេះ។