លុះចូលទៅដល់ ថ្វាយបង្គំតថាគតហើយ អង្គុយក្នុងទីសមគួរ។ បពិត្រមហារាជ លុះអានន្ទភិក្ខុ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលតថាគត ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភាពនៃបុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន នេះជាគុណពាក់កណ្តាល របស់មគ្គព្រហ្មចរិយៈ។ បពិត្រមហារាជ កាលអានន្ទភិក្ខុ ក្រាបទូលយ៉ាងនេះហើយ តថាគត បានត្រាស់នឹងអានន្ទភិក្ខុ ដូច្នេះថា ម្នាលអានន្ទ អ្នកកុំនិយាយយ៉ាងនេះឡើយ ឯភាពនៃបុគ្គលអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន នេះចាត់ជាមគ្គព្រហ្មចរិយៈទាំងមូល ម្នាលអានន្ទ មគ្គព្រហ្មចរិយៈនុ៎ះ កើតប្រាកដ ដល់ភិក្ខុដែលជាអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន ភិក្ខុនោះ នឹងចម្រើននូវមគ្គ ប្រកបដោយអង្គ៨ដ៏ប្រសើរ និងធ្វើឲ្យរឿយៗ នូវមគ្គ ប្រកបដោយអង្គ៨ដ៏ប្រសើរ។
[៣៨៧] ម្នាលអានន្ទ ចុះភិក្ខុអ្នកមានមិត្តល្អ អ្នកមានសម្លាញ់ល្អ អ្នកបង្អោនទៅរកកល្យាណជន ចម្រើននូវមគ្គ ប្រកបដោយអង្គ៨ ដ៏ប្រសើរ ធ្វើឲ្យរឿយៗ នូវមគ្គ ប្រកបដោយអង្គ៨ដ៏ប្រសើរ ដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសម្មាទិដ្ឋិ ដែលអាស្រ័យវិវេក អាស្រ័យវិរាគ អាស្រ័យនិរោធ មានកិរិយាបង្អោនចិត្តទៅ ដើម្បីលះកិលេស