​[​៤៣៤​]​ ​ព្រះសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​ថា​ ​តថាគត​ ​រួចចាក​អន្ទាក់​ទាំងអស់​ហើយ​ ​ទោះជា​របស់​ទេវតា​ក្តី​ ​ជា​របស់​មនុស្ស​ក្តី​ ​តថាគត​ ​រួច​ស្រឡះ​ ​ចាក​ចំណង​ដ៏​មាំ​ហើយ​ ​នែ​មារ​ ​ទាំង​អ្នកឯង​ ​ក៏​តថាគត​ ​បាន​កំចាត់​ហើយ​ដែរ​។​

 គ្រានោះ​ឯង​ ​មារ​មានចិត្ត​បាប​។​បេ​។​ ​បាត់​ចាកទី​នោះ​ទៅ​។​

​សប្ប​សូត្រ​ ​ទី៦​


 [​៤៣៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ទីវាល​ស្រឡះ​ ​ក្នុង​វេលា​រាត្រី​ងងឹតសូន្យ​ឈឹង​។​ ​ចួនជា​មាន​ភ្លៀង​រលឹម​ស្រឹប​ៗ​។​
ថយ | ទំព័រទី ២៨៩ | បន្ទាប់