ព្រោះថា ការប្រព្រឹត្តិលះបង់ (នូវសេចក្តីអាល័យ) ក្នុងអត្តភាពនោះ របស់បុគ្គលមានសភាពដូច្នោះ ជាការសមគួរហើយ ពួកសត្វដែលសញ្ចរទៅមក (មានខ្លាធំ ជាដើម) ក៏មានច្រើន អារម្មណ៍ដែលគួរខ្លាច ក៏មានច្រើន ទាំងរបោម និងសត្វទីឃជាតិ ក៏មានច្រើន ព្រះមហាមុនី ដែលនៅក្នុងសុញ្ញាគារស្ថាន ក៏មិនព្រឺព្រួចរោម ព្រោះអារម្មណ៍ដែលគួរខ្លាចទាំងនោះឡើយ (កាលបើ) អាកាសគប្បីបែក ផែនដី គប្បីកម្រើក ពួកសត្វទាំងអស់ គប្បីតក់ស្លុតក្តី សត្វទាំងឡាយ ទ្រទ្រង់សរ ឰដ៏ទ្រូងក្តី ព្រះពុទ្ធទាំងឡាយ មិនធ្វើទីពឹងចំពោះខន្ធូបធិទាំងឡាយឡើយ។
គ្រានោះឯង មារមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះមានព្រះភាគស្គាល់អញ ព្រះសុគតស្គាល់អញ ដូច្នេះហើយ ក៏អន្តរធានចាកទីនោះទៅ។