[​១២៣​]​ ​លំដាប់នោះ​ ​ទេវតា​មួយ​អង្គ​ទៀត​ ​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​ជន​ទាំងឡាយ​ណាមួយ​ ​បាន​ដល់​នូវ​ព្រះពុទ្ធ​ ​ជាទី​រឭក​ ​ជន​ទាំងនោះ​ ​នឹង​មិនទៅ​កាន់​អបាយភូមិ​ឡើយ​ ​លុះ​លះបង់​រាងកាយ​ ​ជា​របស់​មនុស្ស​ហើយ​ ​នឹង​ទៅ​បំពេញ​ក្នុង​ពួក​នៃ​ទេវតា​មិនខាន​។​

​សក​លិក​សូត្រ​ ​ទី៨​


 [​១២៤​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ឱទ្យាន​ឈ្មោះ​ ​មទ្ទ​កុ​ច្ឆិ​ ​ជាទី​ឲ្យ​អភ័យ​ដល់​ម្រឹគ​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះបាទ​នៃ​ព្រះមានព្រះភាគ​ ​ទង្គិច​ដោយ​បំណែក​ថ្ម​ ​(​ដែល​ទេវទត្ត​ប្រមៀល​មក​)​។​ ​វេទនា​ដ៏​មាន​កម្លាំង​ ​ជា​ទុក្ខ​ ​ក្លាខ្លាំង​ ​ក្រហល់ក្រហាយ​ ​មិន​សប្បាយ​ ​មិនជា​ទី​ពេញចិត្ត​ ​ក៏​ប្រព្រឹត្តទៅ​ ​ក្នុង​ព្រះ​សរីរៈ​ ​នៃ​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះ​សតិសម្បជញ្ញៈ​ ​ទ្រង់​អត់សង្កត់​ ​នូវ​វេទនា​ទាំងនោះ​បាន​ ​មិន​លំបាក​ឡើយ​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ៦៨ | បន្ទាប់