​សម័យនេះ​ ​ជាស​ម័យ​ប្រជុំ​ធំ​ ​ក្នុង​ដងព្រៃ​ ​ពួក​ទេវតា​ ​ក៏​មក​ប្រជុំ​គ្នា​ហើយ​ ​យើង​ទាំងឡាយ​ ​មកកាន់​ទីប្រជុំ​ ​ប្រកបដោយ​ធម៌​នេះ​ ​ដើម្បី​ឃើញ​អបរាជិត​សង្ឃ​ ​គឺ​សង្ឃ​ដែល​មារ​ផ្ចាញ់​មិនបាន​។​ ​

 [​១២១​]​ ​លំដាប់នោះ​ ​ទេវតា​មួយ​អង្គ​ទៀត​ ​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​ពួក​ភិក្ខុ​ក្នុង​ទីប្រជុំ​នោះ​ ​ប្រកបដោយ​សមាធិ​ ​ធ្វើ​ចិត្ត​របស់​ខ្លួន​ ​(​ដែល​វៀច​កោង​)​ ​ឲ្យ​ជា​ចិត្តស្លូតត្រង់​ ​ភិក្ខុ​ជា​បណ្ឌិត​ទាំងឡាយ​ ​តែង​រក្សា​នូវ​ឥន្ទ្រិយ​ទាំងឡាយ​ដោយ​ល្អ​ ​ដូចជា​សារថី​កាន់​ទប់​នូវ​ខ្សែ​បរ​ទុក​ដូច្នោះឯង​។​

 [​១២២​]​ ​លំដាប់នោះ​ ​ទេវតា​មួយ​អង្គ​ទៀត​ ​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​ភិក្ខុ​ទាំងនោះ​ ​កាត់​បង់​នូវ​បង្គោល​ ​គឺ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​កាត់​បង់​នូវ​រនុកទ្វារ​គឺ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​គាស់រំលើង​នូវ​សសរ​គោល​ ​គឺ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ហើយ​ជា​អ្នក​មិន​មាន​តណ្ហា​ ​ជា​គ្រឿង​ញាប់ញ័រ​ ​ជា​អ្នក​បរិសុទ្ធ​ស្អាត​ ​ប្រាសចាក​មន្ទិល​ ​ជានា​គក​ម្លោះ​ ​មាន​ចក្ខុ​ ​មាន​ឥន្ទ្រិយ​ទូន្មាន​ល្អ​ហើយ​ ​តែង​ត្រាច់​ទៅ​ ​(​ក្នុង​ទី​ទាំងពួង​បាន​ ​តាមប្រាថ្នា​)​។​
ថយ | ទំព័រទី ៦៧ | បន្ទាប់