​កិន្ទ​ទសូ​ត្រ​ ​ទី២​


​[​១៣៩​]​ ​ទេវតា​ក្រាប​បង្គំ​សួរ​ថា​ ​បុគ្គល​ឲ្យ​អ្វី​ ​ឈ្មោះថា​ ​ឲ្យកម្លាំង​ ​ឲ្យ​អ្វី​ ​ឈ្មោះថា​ ​ឲ្យ​ពណ៌​សម្បុរ​ ​ឲ្យ​អ្វី​ ​ឈ្មោះថា​ ​ឲ្យ​សេចក្តី​សុខ​ ​ឲ្យ​អ្វី​ ​ឈ្មោះថា​ ​ឲ្យ​ចក្ខុ​ ​មួយទៀត​ ​បុគ្គល​ណា​ ​ឲ្យ​របស់​អ្វី​ ​ឈ្មោះថា​ ​ឲ្យ​គ្រប់យ៉ាង​ ​សូម​ព្រះអង្គ​ ​សំដែង​ប្រាប់​សេចក្តី​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ជា​អ្នក​សួរ​។​
​[​១៤០​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បុគ្គល​ឲ្យបាយ​ ​ឈ្មោះថា​ ​ឲ្យកម្លាំង​ ​ឲ្យ​សំពត់​ ​ឈ្មោះថា​ ​ឲ្យ​ពណ៌​សម្បុរ​ ​ឲ្យ​យានជំនិះ​ ​ឈ្មោះថា​ ​ឲ្យ​សេចក្តី​សុខ​ ​ឲ្យ​ប្រទីប​ ​ឈ្មោះថា​ ​ឲ្យ​ចក្ខុ​ ​មួយទៀត​ ​បុគ្គល​ណា​ ​ឲ្យ​ទីនៅ​អាស្រ័យ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ឲ្យ​វត្ថុ​គ្រប់យ៉ាង​ ​បុគ្គល​ណា​ ​ប្រៀនប្រដៅ​ធម៌​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ឲ្យ​ព្រះនិព្វាន​។​
ថយ | ទំព័រទី ៨០ | បន្ទាប់