ម្នាលរាហុ ហេតុដូចម្តេច បានជាអ្នកប្រញាប់លែងចន្ទទេវបុត្ត ហើយមានសភាពស្រពោនស្រពាប់ ហេតុដូចម្តេចបានជាអ្នកភ័យដល់ម្ល៉េះ។
[២៤៧] រាហុអសុរិន្ទ បានពោលគាថា ថា ខ្ញុំជាបុគ្គលត្រូវចន្ទិមទេវបុត្តពោលគាថា ចំពោះព្រះពុទ្ធហើយ បើខ្ញុំមិនលែងចន្ទិមទេវបុត្តទេ ក្បាលខ្ញុំ មុខជានឹងបែកជា៧ភាគ ទោះបីខ្ញុំរស់នៅ ក៏មិនបានសេចក្តីសុខ។
[២៤៧] រាហុអសុរិន្ទ បានពោលគាថា ថា ខ្ញុំជាបុគ្គលត្រូវចន្ទិមទេវបុត្តពោលគាថា ចំពោះព្រះពុទ្ធហើយ បើខ្ញុំមិនលែងចន្ទិមទេវបុត្តទេ ក្បាលខ្ញុំ មុខជានឹងបែកជា៧ភាគ ទោះបីខ្ញុំរស់នៅ ក៏មិនបានសេចក្តីសុខ។
សុរិយសូត្រ ទី១០
[២៤៨] សម័យនោះឯង រាហុអសុរិន្ទ ចាប់សុរិយទេវបុត្ត។ លំដាប់នោះ សុរិយទេវបុត្តរឭកដល់ព្រះមានព្រះភាគ បានពោលគាថានេះ ក្នុងវេលានោះថា
បពិត្រព្រះពុទ្ធអ្នកមានព្យាយាម កិរិយានមស្ការ របស់ខ្ញុំ ចូរមានដល់ព្រះអង្គនោះ ព្រះអង្គរួចស្រឡះចាកធម៌ទាំងពួង មានខន្ធ និងអាយតនៈជាដើម ខ្ញុំព្រះអង្គដល់នូវគ្រោះថ្នាក់ដ៏ចង្អៀតហើយ សូមព្រះអង្គជាទីពឹងរបស់ខ្ញុំ។