​កាលបើ​កិច្ច​ ​គឺ​សេចក្តី​ទុក្ខ​ទាំងឡាយ​ ​មិនទាន់​កើតឡើង​ក្តី​ ​ឬ​កើតឡើង​ហើយ​ក្តី​ ​ចិត្ត​ ​(​របស់ខ្ញុំ​ព្រះអង្គ​)​ ​នេះ​តក់ស្លុត​ជានិច្ច​ ​ចិត្ត​ ​(​របស់ខ្ញុំ​ព្រះអង្គ​)​ ​នេះ​រន្ធត់​ជានិច្ច​ ​បើ​ចិត្ត​ដែល​មិន​តក់ស្លុត​ ​មាន​ ​ខ្ញុំ​ព្រះអង្គ​ ​សូម​សួរ​ឲ្យ​ព្រះអង្គ​ប្រាប់​ ​នូវ​ចិត្ត​នោះ​ ​ដល់​ខ្ញុំ​ព្រះអង្គ​។​
​[​២៦៧​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​តថាគត​មិនឃើញ​សួស្តី​របស់​ពួក​សត្វ​ ​ក្រៅអំពី​ពោជ្ឈង្គ​ ​និង​ត​បោ​គុណ​ទេ​ ​ក្រៅអំពី​ការ​សង្រួម​នូវ​ឥន្ទ្រិយ​ទេ​ ​ក្រៅអំពី​ការ​លះបង់​ ​នូវ​កិលេស​ទាំងអស់​ទេ​។​
​លុះ​ព្រះមានព្រះភាគ​ ​ពោល​គាថា​នេះ​រួចហើយ​។​បេ​។​ ​ទេវបុត្ត​នោះ​ ​ក៏​បាត់​អំពី​ទីនោះ​ទៅ​។​

​កកុធ​សូត្រ​ ​ទី៨​


 [​២៦៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​ព្រៃ​អញ្ជ័ន​ ​ជាទី​ឲ្យ​អភ័យ​ដល់​សត្វ​ម្រឹគ​ ​ជិត​ក្រុង​សាកេ​ត​។​ ​គ្រា​កាលដែល​រាត្រី​បឋមយាម​ ​កន្លងទៅ​ហើយ​ ​ទេវបុត្ត​ឈ្មោះ​ ​ក​កុ​ធៈ​ ​មាន​រស្មី​រុងរឿង​ ​ញុំាង​ព្រៃ​អញ្ជ័ន​ជុំវិញ​ទាំងអស់​ ​ឲ្យ​ភ្លឺស្វាង​ ​
ថយ | ទំព័រទី ១៤២ | បន្ទាប់