[​២៧២​]​ ​កកុធ​ទេវបុត្ត​ទូល​ថា​ ​ដូចម្តេច​ក៏​ព្រះអង្គ​ជា​ភិក្ខុ​មិន​មានទុក្ខ​ ​ដូចម្តេច​ក៏​មិន​មាន​សេចក្តី​ត្រេកអរ​ ​ដូចម្តេច​ក៏​សេចក្តី​អផ្សុក​ ​មិន​គ្រប​សង្កត់​ព្រះអង្គ​ ​ដែល​គង់នៅ​តែម្នាក់ឯង​។​
​[​២៧៣​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​សេចក្តី​ត្រេកអរ​ ​រមែង​មានដល់​សត្វ​ ​ដែល​មាន​សេចក្តី​ទុក្ខ​(​១​)​ ​សេចក្តី​ទុក្ខ​ ​រមែង​មានដល់​សត្វ​ ​ដែល​មាន​សេចក្តី​ត្រេកអរ​(​២​)​ ​ម្នាល​អាវុសោ​ ​អ្នកឯង​ចូរ​ដឹង​ថា​ ​ភិក្ខុ​មិន​មាន​សេចក្តី​ត្រេកអរ​ ​សេចក្តី​ទុក្ខ​ក៏​មិន​មាន​ដែរ​។​
​[​២៧៤​]​ ​កកុធ​ទេវបុត្ត​ទូល​ថា​ ​ខ្ញុំ​ព្រះអង្គ​ ​ខាន​ឃើញ​ភិក្ខុ​ជា​ព្រាហ្មណ៍​ ​ដែល​រលត់កិលេស​ ​មិន​មាន​សេចក្តី​ត្រេកអរ​ ​មិន​មានទុក្ខ​ ​ឆ្លង​នូវ​តណ្ហា​ ​ដែល​ជា​គ្រឿង​ផ្សាយ​ទៅ​ក្នុង​លោក​ ​អស់​កាលយូរ​ហើយ​។​

​ឧត្តរ​សូត្រ​ ​ទី៩​


 [​២៧៥​]​ ​រាជ​គហ​និទាន​។​ ​ឧត្តរ​ទេវបុត្ត​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
(​១​)​ ​សំដៅយក​វដ្ត​ទុក្ខ​ ​(​២​)​ ​សំដៅយក​តណ្ហា​
ថយ | ទំព័រទី ១៤៤ | បន្ទាប់