​បុរិស​សូត្រ​ ​ទី២​


 [​៣៣២​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​ក្នុង​អារាម​ ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​របស់​បុរស​មាន​ប៉ុន្មាន​យ៉ាង​ ​កាល​កើតឡើង​ក្នុង​ខ្លួន​ ​រមែង​កើតឡើង​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដើម្បី​កិរិយា​នៅ​មិន​សប្បាយ​។​
 [​៣៣៣​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បពិត្រមហារាជ​ ​ធម៌​របស់​បុរស​មាន៣យ៉ាង​ ​កាល​កើតឡើង​ក្នុង​ខ្លួន​ ​រមែង​កើតឡើង​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដើម្បី​កិរិយា​នៅ​មិន​សប្បាយ​ ​ធម៌​ទាំង៣​ ​តើ​ដូចម្តេច​ ​បពិត្រមហារាជ​ ​លោភៈ​ ​ជា​ធម៌​របស់​បុរស​ ​កាល​កើតឡើង​ក្នុង​ខ្លួន​ ​រមែង​កើតឡើង​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​ដើម្បី​កិរិយា​នៅ​មិន​សប្បាយ​ ​បពិត្រមហារាជ​ ​ទោសៈ​ ​ជា​ធម៌​របស់​បុរស​ ​
ថយ | ទំព័រទី ១៩១ | បន្ទាប់