​បុគ្គល​ ​មានចិត្ត​រំពឹងគិត​សព្វ​ទិស​ ​រមែង​រក​មិនឃើញ​នូវ​បុគ្គល​ជាទីស្រឡាញ់​ជាង​ខ្លួន​ក្នុង​ទីណា​មួយ​ទេ​ ​ខ្លួន​ទើប​ជាទីស្រឡាញ់​ច្រើនជាង​បុគ្គល​ដទៃ​ ​យ៉ាងនោះ​ឯង​ ​ព្រោះហេតុនោះ​ ​បុគ្គល​ ​ដែល​ស្រឡាញ់​ខ្លួន​ ​មិន​គប្បី​បៀតបៀន​បុគ្គល​ដទៃ​ឡើយ​។​

​យញ្ញ​សូត្រ​ ​ទី៩​


 [​៣៥៣​]​ ​ជិត​ក្រុង​សាវត្ថី​.​.​.​ ​សម័យ​នោះ​ ​ព្រះបាទ​បសេនទិកោសល​ ​តាំង​ផ្តើម​ធ្វើ​មហា​យ័ញ្ញ​ ​(​បូជា​ធំ​)​។​ ​ពួក​គោ​ឧសភៈ​ ​៥០០​ ​កូនគោ​ឈ្មោល​ ​៥០០​ ​កូនគោ​ញី​ ​៥០០​ ​ពពែ​ ​៥០០​ ​ចៀម​ ​៥០០​ ​គេ​ចងភ្ជាប់​នឹង​សស​រយ័ញ្ញ​ ​ដើម្បី​បូជា​។​ ​ពួក​ជន​ណា​ ​ដែល​ជា​ខ្ញុំប្រុស​ក្តី​ ​ជា​អ្នកបម្រើ​ក្តី​ ​ជា​អ្នកធ្វើការ​ងារ​ក្តី​ ​ជន​ទាំងនោះ​ ​ត្រូវ​អាជ្ញា​គម្រាម​ហើយ​ ​ត្រូវ​ភ័យ​គម្រាម​ហើយ​ ​ក៏​មានមុខ​ទទឹក​ដោយ​ទឹកភ្នែក​ ​ស្រែកយំ​ ​ធ្វើ​នូវ​បរិកម្ម​ទាំងឡាយ​ ​(​ការ​រំពឹងគិត​)​។​
 [​៣៥៤​]​ ​គ្រានោះ​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​ ​លុះ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ហើយ​ ​ត្រឡប់​ពី​បិណ្ឌបាត​វិញ​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​ក៏​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​
ថយ | ទំព័រទី ២០៧ | បន្ទាប់